- 2024-03-28 06:11:40
- ជីវិតតារា
រឿងអស្ចារ្យត្រួសៗ ចេញពីមង្គលការ ហេង វិសាល និង ស្រីនា
- 2024-03-28 06:11:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអស្ចារ្យត្រួសៗ ចេញពីមង្គលការ ហេង វិសាល និង ស្រីនា
ចន្លោះមិនឃើញ
ថ្ងៃទី ២៧ និង ២៨ គឺជាថ្ងៃមង្គលជ័យរបស់គូស្នេហ៍ Influencer ដ៏ល្បីលំដាប់ប្រទេស ហេង វិសាល និងស្រីនា ដែលបានអង្រួនពិភពបណ្ដាញសង្គមឲ្យមានភាពកក្រើកមិនធម្មតាឡើយ។
ថ្ងៃពិសេសរបស់អ្នកទាំងពីរត្រូវបានចាត់ទុកជាថ្ងៃមង្គលការដ៏ធំប្រចាំប្រវត្តិសាស្ត្រអ្នកមានឥទ្ធិពល (Influencer) ប្រចាំប្រទេសកម្ពុជា ហើយបានលើកមុខមាត់ និងកិត្តិយសជាតិថែមមួយកម្រិត ជាការបញ្ជាក់ពីភាពថ្លៃថ្នូរនូវពិធីមង្គលការបែបប្រពៃណីដ៏ផូរផង់របស់កម្ពុជា។ វាមិនត្រឹមជាថ្ងៃដ៏រីករាយរបស់អ្នកទាំងពីរ ប៉ុន្តែក៏ជាពេលវេលាដែលក្រុមគ្រួសារនិងសាច់ញាតិ មិត្តភ័ក្តិ ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេមានក្ដីសុខខ្លាំងដូចគ្នា។
ជាក់ស្ដែងដើម្បីកុំឲ្យរំលង នូវរឿវរ៉ាវសំខាន់ៗចេញពីមង្គលការកូនកម្លោះ ហេង សុខវិសាល និងកូនក្រមុំ ជា ស្រីនា សូមទទួលជ្រាបនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. កូនក្រមុំ ជ្រើស តុបតែងមុខមាត់ ខ្លួនឯង
មិនឲ្យខុសឈ្មោះ នាមជាអ្នកបង្កើតមាតិកា Make-Upដ៏ល្បីទេ ផ្អែកលើបទពិសោធផាត់មុខរាប់ឆ្នាំ ស្រីនា សម្រេចចិត្តតុបតែងមុខដោយខ្លួនឯង ដោយប្រើផលិតផលផ្ទាល់ខ្លួនគឺ WeYoung ទៀតផង។ បន្ថែមពីលើនេះ ក្រៅពីផាត់ឲ្យខ្លួនឯង នាងក៏បានតុបតែងឲ្យកូនកំលោះដូចគ្នា ជាមួយទឹកដៃដ៏ពិសេសចេញពីក្ដីស្រឡាញ់ពិតៗ។
២. មង្គលការធំលំដាប់អភិជន និងរៀបចំដល់ទៅ ៥ អគារចូលគ្នា នៅមជ្ឈមណ្ឌល The Premier Center Sen Sok
ជារឿងមិនធម្មតានោះទេ ក្នុងការរៀបចំទីតាំងមង្គលការ ៥ អគារចូលគ្នា បន្ថែមជាមួយនឹងការតុបតែងរោងលម្អដោយផ្កាស្រស់ស្អាតអស្ចារ្យ បណ្ដាលចិត្តអ្នកចូលរួមទប់ចិត្តមើលរំលងមិនបានឡើយ។
៣. បុគ្គលមានឥទ្ធិពលស្ទើរពេញមួយស្រុកខ្មែរ មកចូលរួមទាំងអស់
អ្នកបង្កើតមាតិកាគ្រប់ទម្រង់ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីមង្គលសិរីនេះស្ទើរគ្រប់គ្នា សបញ្ជាក់ច្បាស់ពេកទៅហើយថា សណ្ដានចិត្ត និងការរាប់អានរបស់អ្នកទាំងពីរមានចំពោះបងប្អូនរួមវិស័យល្អកម្រិតណា។ តាមអ្វីដែលបង្ហាញកន្លងមក អ្នកទាំងពីរតែងមានអធ្យាស្រ័យល្អចំពោះមនុស្សជុំវិញខ្លួន លើកទឹកចិត្ត បង្ហាញបទពិសោធល្អៗ ចែករំលែកភាពវិជ្ជមាន និងមិនដែលជ្រើសយកការប្រកាន់ខឹង ឬហែកហួរគ្នាដណ្ដើមភាពទាក់ទាញឡើយ។ ចំណុចសំខាន់ទាំងនេះ ដែលធ្វើឲ្យគូស្នេហ៍ សាលនា សម្បូរអ្នកស្រឡាញ់ច្រើនយ៉ាងនេះ។
៤. មានចាប់ឆ្នោតផ្សងសំណាង
ក្រៅពីចូលរួមអបអរកូនកំលោះ កូនក្រមុំ រីករាយជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យដូចស្ថានសួគ៌ និងអាហារសព្វមុខហូរហៀរ ភ្ញៀវកិត្តិយសក៏នឹងមានឱកាសឈ្នះរង្វាន់ពីម្ចាស់ដើមការទាំងពីរផងដែរ។
៥. ព្រះនាងតូច នរោត្តម ជេនណា យាងចូលរួមនៅថ្ងៃទី ១ និងប្រទានកាដូនាឡិកាដាំពេជ្រដ៏មានតម្លៃ
តាមការបង្ហាញឲ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់ Princess Alanka បានឲ្យដឹងថា នាឡិកាសម្រាប់គូស្វាមីភរិយាថ្មីមួយគូនេះ ក្រុមការងារចចំណាយពេលច្នៃជិត១ឆ្នាំ ឯណោះ ពោលគឺមានន័យថា នេះជាកាដូដ៏អស្ចារ្យ និងត្រៀមជាពិសេស ច្នៃឡើងយ៉ាងផ្ចិតផ្ចង់បំផុត៕
ប្រភពរូបភាព៖ Nara Wedding