- 2024-04-13 02:00:00
- ជីវិតតារា
មិនហក់លោតតាមគេ តែ ស្រីផាច រក្សាស្តង់ដាស្រុកស្រែថ្លៃថ្នូរតាមរយៈការធ្វើម្ហូប
- 2024-04-13 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនហក់លោតតាមគេ តែ ស្រីផាច រក្សាស្តង់ដាស្រុកស្រែថ្លៃថ្នូរតាមរយៈការធ្វើម្ហូប
ចន្លោះមិនឃើញ
ឆម ស្រីផាច គឺជាអ្នកបង្កើតមាតិកាម្ហូប ដែលបានបង្ហាញស្នាដៃចេញពីចំណេះជំនាញផ្នែកធ្វើម្ហូបយ៉ាងប៉ិនប្រសប់ បូករួមជាមួយនឹងសម្ដីសំដៅគួរឲ្យចង់ស្ដាប់បែបរដឺន តាមបែបអ្នកស្រុកនៃខេត្តបន្ទាយមានជ័យ។
ប្រជាប្រិយភាពហក់ឡើងបែបនេះ កើតចេញពីសមត្ថភាពពិតៗរបស់នាង ហើយត្រឹមរយៈពេលដ៏ខ្លី ស្រីផាច ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានមោទកភាពបំផុត។ តាមរយៈភាពល្បីល្បាញនេះដូចគ្នាក៏បានធ្វើឲ្យបរទេសកោតសរសើរមិនធម្មតាដែរចំពោះនាងក្នុងនាមជា Content Creator ឆ្នើមរបស់កម្ពុជា ដែលផ្ដោតលើការបង្ហាញម្ហូបខ្មែរ អមជាមួយនឹងការ រំលេចសម្រស់ ឬទិដ្ឋភាពស្រុកស្រែនៃទឹកដីកម្ពុជាដ៏ស្រស់ត្រកាលមិនអាចកាត់ថ្លៃបាន។ ដូច្នេះតទៅនេះ សូមបង្ហាញអំពីចំណុចសំខាន់ៗពុំគួររំលង អំពីអ្នកបង្កើតមាតិកាវ័យ ២៥ ឆ្នាំ ឆម ស្រីផាច៖
១. ស្រីផាច មានបងប្អូនបង្កើត ៣ នាក់ ប្រុស ២ ស្រី ១
ក្នុងនោះនាងមានបងប្រុសម្នាក់ ដែលក៏ជាអ្នកផលិតមាតិកាបែបជនបទដូចគ្នា និងជាម្ចាស់ផេក Home Food។ បន្ទាប់មកគឺ ស្រីផាច ដែលជាកូនទី២ និង ប្អូនប្រុសភ្លោះម្នាក់ ដែលបច្ចុប្បន្នជា កាម៉េរា man ថតវីដេអូធ្វើម្ហូបឲ្យនាងរាល់ថ្ងៃនេះ។
២. ជោគជ័យខាងផ្នែកជំនាញធ្វើម្ហូបក៏ពិតមែន ប៉ុន្តែ ស្រីផាច បានបញ្ចប់ការសិក្សា បរិញ្ញាបត្រជំនាញ Businessទំនាក់ទំនងជាមួយនឹងជនជាតិជប៉ុន រយៈពេល ៤ ឆ្នាំ
មុនចប់មហាវិទ្យាល័យនាងបានទៅដាក់ពាក្យធ្វើការនៅកន្លែងមួយ ប៉ុន្តែត្រូវបានគេបដិសេធ ដោយហេតុថានាងពុំទាន់រៀនចប់ ដូច្នេះនាងក៏ត្រលប់ទៅស្រុកកំណើតវិញ។ គាប់ជួនបងប្រុសសួរនាំពីរឿងធ្វើវីដេអូ និងផ្ដល់ការណែនាំចង្អុលបង្ហាញផ្លូវផង នាងក៏សម្រេចសាកល្បងសិន ហើយជាលទ្ធផលល្អ ការងារនេះក៏ទទួលការគាំទ្រ ខ្លាំង ទើបស្រីផាចចាប់យកជាអាជីពតែម្ដង។
៣. ចូលចិត្តបង្ហាញអ្វីដែលជាខ្លួនឯង តាមស្តង់ដាធម្មជាតិ
ខុសពីនារីមួយចំនួន ដែលចូលចិត្តបង្ហាញតែភាពស្រស់ស្អាតឥតខ្ចោះលើបណ្ដាញសង្គម ស្រីផាច ពេញចិត្តនឹងបង្ហាញអ្វីដែលជាខ្លួននាង ទៅតាមបែបសាមញ្ញ និងអ្វីដែលជាធម្មជាតិ។ ដូចវីដេអូដែលតែងតែងបង្ហាញកន្លងមក នាងពុំសូវចូលចិត្តការតុបតែងខ្លួនអ្វីច្រើនឡើយ ព្រោះនាងឲ្យតម្លៃទៅលើការធ្វើម្ហូប និងធ្វើយ៉ាងណាឲ្យវីដេអូរបស់នាងមានភាពទាក់ទាញទៅបានហើយ។
បន្ថែមពីលើភាពវៃឆ្លាត និងទេពកោសល្យផ្នែកចម្អិនម្ហូប នាងក៏ត្រូវបានប្រិយមិត្តទាំងអស់សម្ដែងការកោតសរសើរនឹងអត្តចរិតរួសរាយរាក់ទាក់ និងគួរឲ្យស្រឡាញ់ពីកំណើតផងដែរ។ បេះដូងមេត្តា និងបរិសុទ្ធនេះហើយដែលបានធ្វើឲ្យប្រជាជនកម្ពុជាស្ទើរទាំងអស់ ពេញចិត្តពេញថ្លើមគ្រប់គ្នា! ហើយកាន់តែគួរឲ្យរំភើប និងជាមហាកិត្តិយសទៅទៀតនោះ ស្រីផាច បានអង្រួនព្រះទ័យរបស់ ព្រះនាងតូច នរោត្តម ជេនណា ដោយទ្រង់បានសម្ដែងការស្ញប់ស្ញែង សព្វព្រះរាជហឫទ័យជាខ្លាំង ហើយកាន់តែស្រឡាញ់ ស្រីផាច ថែមមួយកម្រិតនៅពេលដែលបានយាងចូលទៅជិត និងស្គាល់ស្រីផាចកាន់តែខ្លាំង។
ជាក់ស្ដែង អ្នកបង្កើតមាតិកាជើងខ្លាំងរូបនេះ បានចូលរួមយ៉ាងពេញទំហឹងក្នុងការលើកស្ទួយមុខម្ហូបខ្មែរ តាមរយៈការផ្សព្វផ្សាយ ប្រកបដោយការយល់ដឹង និងភាពថ្លៃថ្នូរទៅកាន់ប្រជាជនក្នុងស្រុក និងអន្តរជាតិ។ ជាមួយគ្នានោះ ស្រី ផាច ក៏ត្រូវបានប្រិយមិត្តស្គាល់ថាជា អ្នកមានចិត្តសប្បុរស ចូលចិត្តធ្វើបុណ្យ ចែកទាន ប្រកបដោយក្ដីស្រឡាញ់ មិនថាចំពោះក្មេងចាស់ប្រុសស្រី ទៅតាមអ្វីដែលនាងអាចជួយបាន ដោយក្ដីពេញចិត្តបំផុត។ សរុបជារួមមក ចំណុចសំខាន់ទាំងនេះហើយ ដែលបានធ្វើឲ្យអ្នកគាំទ្រដកចិត្តពុំរួច ព្រោះតែភាពល្អស្អាតទាំងក្នុងនិងក្រៅ ពិសេសការធ្វើជាខ្លួនឯង និងរក្សាបាននូវភាពថ្លៃថ្លៃថ្នូររបស់កូនខ្មែរមួយរួបនេះ៕