• 2024-04-08 12:39:13
  • ជីវិតតារា

សង្ក្រាន្ត​កូនខ្មែររបស់អ្នកស្រី អ៊ឹម សុគន្ធា ប្រមូលផ្ដុំអ្នកសិល្បៈល្បីៗចូលរួម

  • 2024-04-08 12:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ក្រាន្តកូនខ្មែរដែលរៀបចំដោយក្រុមហ៊ុន HK7 របស់អ្នកស្រី អ៊ឹម សុគ្ធនា បានរៀបចំឡើង២ថ្ងៃ គឺនៅបាត់ដំបងកាលពីថ្ងៃ ៣១ ខែមីនា និងរៀបចំម្ដងទៀតនៅវិទ្យាល័យព្រែកលៀប នាថ្ងៃ ៦ ខែមេសា ចុងសប្ដាហ៍កន្លងទៅ។

ទិដ្ឋភាពប្រារព្ធពិធី

ក្នុងកម្មវិធីដ៏ធំនេះដែរ HK7 បានរៀបចំក្រុងពាលី សូត្រមន្ត ការសម្ដែង show បង្ហាញពីក្បាច់គុនល្បុក្កតោ, របាំបុរាណ, ការបង្ហាញម៉ូដសម្លៀកបំពាក់ ហើយកាន់តែពិសេសមានល្បែងប្រជាប្រិយខ្មែរពីសំណាក់ក្រុមការងារ និងសិស្សានុសិស្សថែមទៀតផង។ កាន់តែពិសេសទៀតនោះ មានការប្រគំតន្ត្រីមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗប្រចាំស្រុកខ្មែរ រួមទាំងម្ចាស់មកុដ Miss Preteen Junior Idol World 2024 ថែមទៀតផង។

មិនទាន់អស់ត្រឹមនេះឡើយ Top 5 របស់ Miss Grand Cambodia 2023 ព្រមជាមួយ បេក្ខភាព Miss Grand Cambodia 2024 ទាំង២៨ រូបក៏បានចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តកូនខ្មែរនៅវិទ្យាល័យព្រែកលៀបកាលពីចុងសប្ដាហ៍មុនដែរ។

ទិដ្ឋភាពប្រារព្ធពិធី

លោកស្រី អ៊ឹម សុគ្ធនា បានបញ្ជាក់ថា ការរៀបចំសង្ក្រាន្តកូនខ្មែរនេះឡើង គឺដើម្បីថែរក្សាអរិយធម៌ វប្បធម៌ និងអ្វីដែលជារបស់ខ្មែរ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយស្គាល់។ នាយកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ដ៏ធំរូបនេះ បញ្ជាក់ឲ្យដឹងក្នុងបទសម្ភាសន៍នាថ្ងៃសង្ក្រាន្តនោះថា ដោយសារមានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាច្រើន ទើបលោកស្រីរៀបចំកម្មវិធីនេះឡើងរហូតដល់ទៅ ២ ទីតាំង ដោយដំបូងគិតថាធ្វើតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ តែក្រោយមកក៏សម្រេចចិត្តធ្វើនៅខេត្តបាត់ដំបងមួយទីតាំងបន្ថែមទៀត។

ទិដ្ឋភាពប្រារព្ធពិធី

នាយិកាក្រុមហ៊ុន HK7 រូបនេះបន្ថែមថា លោកស្រីចង់ធ្វើឲ្យឃើញថា ការរៀបចំកម្មវិធីសង្ក្រាន្តនៅខ្មែរធំ និងមានលទ្ធភាពអាចរៀបចំឡើងរាល់ឆ្នាំឲ្យតែពេលជិតចូលឆ្នាំខ្មែរ។ នេះជាការលើកឡើងពីលោកស្រីផ្ទាល់៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់