• 2024-04-24 08:10:55
  • ព័ត៌មាន

ជា ស្រីនា ចាប់ផ្តើមគៀងគរ creator ក្នុងស្រុកផលិត Apsara Make Up Trend

  • 2024-04-24 08:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈដែលវីដេអូ Make up ឥណ្ឌា Asoka កំពុងមាន trending ខ្លាំងក្នុងកម្មវិធី Tik Tok ដោយមានជាតិសាសន៍ជាច្រើនបាននាំគ្នាផលិតវីដេអូនេះបន្តបន្ទាប់ ដែលក្នុងនោះក៏មាន Content Creator និងសិល្បករខ្មែរមួយចំនួនដែលនិយមធ្វើវីដេអូតាម trend ផងដែរ។

រូបភាព៖ ហ្វេសប៊ុក SreyNea Nea

គួរឱ្យចាប់អារម្មណ៍ជាខ្លាំង Content Creator និងជា Influencer ល្បីឈ្មោះនៅកម្ពុជា ជា ស្រីនា ស្រាប់តែចាប់ផ្តើមគៀងគរប្រមូល creator ក្នុងស្រុក ក្នុងបំណងផលិតវីដេអូ Apsara Make Up Trend ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរបង្ហាញទៅកាន់ពិភពលោក។

តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ ស្រីនា រៀបរាប់ថា « creator គ្រប់គ្នាមិនមែនមិនចង់ធ្វេីទេ ម្នាក់ៗនឹងធ្វេីដោយមិនស្ទាក់ស្ទេីរឱ្យតែមានធនធាននិងកម្លាំងគ្រប់គ្រាន់ ការគាំទ្រ និងការយោគយល់ពីម្នាក់ៗអាចធ្វេីឱ្យវប្បធម៌យេីងពង្រាយកាន់តែធំ»។

រូបភាព៖ ហ្វេសប៊ុក SreyNea Nea

អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនសន្ធឹកបានចេញមកគាំទ្រគំនិតផ្តួចផ្តើមរបស់ ស្រីនា យ៉ាងពេញទំហឹង ថែមទាំងបាននាំគ្នាចែកចាយនូវអ្វីដែល Content Creator រូបនេះបានកំពុងរៀបចំបង្កើតឡើងទៀតផង។

ទន្ទឹមគ្នានោះផងដែរ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ នាដការីរបាំបុរាណ Kon Ant ក៏បានប្រកាសថា នាងនឹងផលិតវីដេអូបែបខ្មែរ និងចម្រៀងខ្មែរតាមការស្នើរសុំរបស់អ្នកគាំទ្រ ដែលគ្រោងការរបស់ Kon Ant ស្របគ្នានឹងអ្វីដែល ស្រីនា កំពុងគៀងគរបង្កើតឡើងតែម្តង៕

រូបភាព៖ ហ្វេសប៊ុក Kon Ant

អត្ថបទ៖ Ah Mouy

មតិយោបល់
អត្ថបទថ្មី