- 2024-05-23 03:51:59
- ជីវិតតារា
អាណិតតារា K-Pop ជួបរឿងស៊យមកប៉ះ អ្នកចាត់ការចិត្តកំណាចទាំង ៥ នាក់នេះ
- 2024-05-23 03:51:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតតារា K-Pop ជួបរឿងស៊យមកប៉ះ អ្នកចាត់ការចិត្តកំណាចទាំង ៥ នាក់នេះ
ចន្លោះមិនឃើញ
ស្របពេលមានអ្នកគ្រប់គ្រងចិត្តល្អ មានមេត្តាស្រឡាញ់តារាដូចបងដូចប្អូនយ៉ាងណាក៏ដោយ ក៏នៅតែមាន Manager ខ្លះមានចិត្តមិត្តល្អ តាំងពីការបោកប្រាស់លុយរបស់តារា រហូតដល់អំពើហិង្សាទៀត។ អ្នកគ្រប់គ្រងតារា K-Pop ទាំង ៥ នោះ ត្រូវបានមហាជនខឹងសម្បារ និងចាត់ទុកថាជាអ្នកមើលថែអន់បំផុតប្រចាំវិស័យ K-Pop។
១. ចាប់ជំរិតអតីត Idol យ៉ាងឃោរឃៅដាក់ក្នុងឡាន
ថ្មីៗនេះអតីតសមាជិកក្រុម YPDA គឺ Jo Yu Jeong បានបង្ហើបឲ្យដឹងនូវរឿងរ៉ាវដ៏រន្ធត់នៃការរត់គេចខ្លួនរបស់នាង បន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយអ្នកគ្រប់គ្រងផ្ទាល់។
នាងបានលាតត្រដាងថា “ក្រុមអ្នកគ្រប់គ្រង A” ដែលធ្វើការជាមួយនាងអស់រយៈពេលមួយឆ្នាំ បានចងដៃនិងជើងរបស់នាង ហើយបោះនាងចូលទៅក្នុងរថយន្ត ព្រមទាំងដកកាបិតគម្រាមសម្លាប់ទៀត។ អ្វីដែលអ្នកចាត់ការនោះចង់បានគឺ លុយហើយពេលយកទូរសព្ទពីជនរងគ្រោះបាន ពួកគេក៏បាញ់លុយចូលកុងពួកគេ ហើយនាងក៏ព្យាយាមរំដោះខ្លួនឯងដោះស្រាយខ្សែចំណង ហើយលូនចេញតាមបង្អួចទ្វារមុខ ហើយរត់ឲ្យគេជួយ។
២. អ្នកចាត់ការម្នាក់គម្រាមវាយ Jungkook និង V
ត្រឡប់ទៅឆ្នាំ ២០១៥ វីដេអូឃ្លីបរបស់ BTS បានផ្ទុះឡើង បន្ទាប់ពីអ្នកចាត់ការរបស់ពួកគេ ត្រូវគេប្រទះឃើញលើកដៃរកនឹងវាយសមាជិក ក្នុងទង្វើបែបគម្រាម។
ក្នុងអំឡុង BTS Season Greeting DVD នោះ V និង Jungkook បានស្លៀកពាក់អាវយឺត Minion និងខោទ្រនាប់។ ខណៈដែលអ្នកទាំងពីរចូលទៅក្នុងអគារតូចមួយ អ្នកចាត់ការដែលស្លៀកពាក់ខ្មៅលើកដៃដាក់ Jungkook ហើយថែមទាំងស្រែកខ្លាំងៗដាក់ទៀត។
BIG HIT Music ក៏បានចេញសេចក្តីថ្លែងការណ៍ និងប្រកាសបញ្ឈប់ការងារអ្នកចាត់ការរូបនោះចេញដែរ។
៣. ប៉ះ Minnie របស់ (G)I-DLE ជាមួយកាយវិការមិនសមរម្យ
អ្នកចាត់ការម្នាក់ក្នុងចំណោមអ្នកចាត់ផ្សេងទៀតរបស់ (G)I-DLE បច្ចុប្បន្នកំពុងស្ថិតក្រោមការបណ្តេញចេញពីការចោទប្រកាន់ថាបានប៉ះ Minnie ដោយមិនសមរម្យ។ យោងតាមអ្នកគាំទ្រ លោកបានដើរលេងជុំវិញតារា ដោយខ្វះសីលធម៌។
អ្នកគាំទ្របានចោទប្រកាន់ អ្នកចាត់ការរូបនោះបានជ្រៀតជ្រែកក្នុងពេលនាង កំពុងសម្ដែងការគួរសមជាមួយអ្នកគាំទ្រយ៉ាងគោរព។
៤. ឆបោក Lisa (BLACKPINK) ដល់ទៅ ១ពាន់លានវ៉ុន (ខ្ទង់ ៨១៧,៦៦១ដុល្លារ)
អតីតអ្នកចាត់ការរបស់ Lisa បានលួចលុយ ១ពាន់លានវ៉ុន ពីនាង តាមរយៈការក្លែងបន្លំ ហើយបានយកទៅចាយវាយ និងលេងល្បែងខ្ទេចខ្ទី។ អ្នកចាត់ការបាននៅជាមួយនាងតាំងពីដំបូងរហូតដល់ឆ្នាំ ២០២០។
ផលិតកម្ម YG បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា Lisa គឺជាជនរងគ្រោះនៃការបោកប្រាស់នេះ។
ដោយមានការយោគយល់ធ្លាប់រាប់អានស្និទ្ធស្នាលគ្នា Lisa ក៏យល់ព្រមក្នុងកាដោះស្រាយដោយសន្តិវិធី ហើយអ្នកចាត់ការ "A" យល់ព្រមសងប្រាក់មួយចំនួនដែលខ្លួនបានលួច ហើយប្រាក់ដែលនៅសល់នឹងត្រូវសងវិញតាមផែនការសងជាបន្តបន្ទាប់រហូតអស់ ហើយលោកក៏បានចាកចេញពីក្រុមហ៊ុនដែរ។
៥. ដំឡើងកាមេរ៉ាបង្កប់លាក់នៅក្នុងបន្ទប់ស្លៀកពាក់របស់តារាសម្តែង
តារាសម្តែង Musical គឺ Kim Kwan Hee បានបង្ហើបថា កាមេរ៉ាលាក់មួយត្រូវបានរកឃើញក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់នាង។ នៅទីបំផុតគេបានរកឃើញថា អ្នកនៅពីក្រោយរឿងនេះ គឺអ្នកចាត់ការរបស់នាង។ ពេលរឿងបែកធ្លាយ លោកក៏ត្រូវបានបណ្តេញចេញភ្លាមៗ៕