• 2024-05-15 03:02:48
  • ជីវិតតារា

ការពិតទាំង ៦យ៉ាងរបស់ ប្រធានក្រុមហ៊ុនកម្លោះ Do Kyungsoo

  • 2024-05-15 03:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះអ្នកជាអ្នកគាំទ្រ EXO ឬយ៉ាងណាក៏ដោយ ក៏មានរឿងមួយអ្នកមិនអាចបដិសេធបាន​ដែរ នោះគឺសមត្ថភាពឥតខ្ចោះគ្រប់ទម្រង់របស់ D.O ក្នុងវិស័យសិល្បៈ។ លោកបាន​ផ្លាស់ប្ដូរ និងអភិវឌ្ឍខ្លួនយ៉ាងអស្ចារ្យ នៅនឹង​មុខភ្នែក​អ្នកគាំទ្រ តាំងពីចូលសិល្បៈដំបូង ក្នុងនាម​ជាតារាចម្រៀង ឬ Idol និងនាមជាតារាសម្ដែង ដែលស៊ូតាំងពីជាតួរង រហូតកាន់កាប់តំណែងតួឯក។

ក្រោយផ្ដាច់ខ្លួនពី SM ក្លាយជាម្ចាស់ផលិតកម្ម COMPANY SOOSOO តារាប្រុសរូបនេះ កាន់តែបង្ហាញភាពលេចធ្លោថែមមួយកម្រិត ហើយខាងក្រោមគឺជាហេតុផលមួយចំនួនដែលអាចបញ្ជាក់ច្បាស់ៗជូនប្រិយមិត្ត ហេតុអ្វីបានជា D.O សមនឹងទទួលក្ដីស្រឡាញ់ពីមហាជន៖

១. មានចរិត ពីរ កប់ពីក្នុង

ចាត់ទុកថា​ នេះគឺជាមន្តស្នេហ៍ប្រចាំរបស់ D.O ព្រោះពេល​ចូលរួមកម្មវិធីកម្សាន្តណាមួយ លោកគឺជា Idol ម្នាក់ដែលមាន​ចរិត Cute ដូចកូនក្មេង។ ប៉ុន្តែពេល​ឡើងជាន់លើឆាកសម្ដែង ឬប្រែជា Idol D.O ប្ដូរទៅជាបុរសដែលម៉ឺងម៉ាត់មួយរំពេច។

២. ជាតារាសម្ដែងដែលឆ្លាត

តាំងពី D.O ទទួលបាន​ឱកាសសម្ដែង​ក្នុងរឿងភាគដូចជា "It’s Okay, That’s Love”, "Hello Monster", "100 Days My Prince", "Dear My Room", "Bad Prosecutor" អ្នកដែលធ្លាប់គាំទ្រអាជីពជា Idol របស់លោក មានការភ្ញាក់ផ្អើល​បាត់ទៅហើយ ព្រោះការសម្ដែង​របស់លោក គឺ​លើសពីការរំពឹង​ទុកទៅទៀត។

តៗរហូតមក D.O ក៏ស្រាប់តែឡើង​តំណែង​ ជាតួឯកធំ ក្នុងរឿង "100 Days My Prince” និងពេលនេះ គឺជាតួឯកប្រុសឆ្នើម ប្រចាំរឿងភាគ "Bad Prosecutor” ទៀត។ រឿងទាំងអស់នេះហើយ ដែលបាន​ធ្វើឲ្យគ្រប់គ្នា កាន់តែច្បាស់​នឹង​ភ្នែក ពីទេពកោសល្យក្នុងការបត់បែនគ្រប់ស្ថានភាពរបស់តារាសម្ដែង Do Kyungsoo

៣. អាចចាប់អាជីពជា អ្នកបិត Screen ទូរសព្ទបាន

ក្នុងភាគ​មួួរបស់កម្មវិធី Knowong Bros តារា​ប្រុសរូបនេះ​បាន បង្ហាញសមត្ថភាព ក្នុងការបិត Screen ទូរសព្ទបានយ៉ាងមាន​របៀប និងផ្ចិតផ្ចង់បំផុត។ នៅពេល​ឃើញ ទឹកដៃរបស់ D.O បែបនេះ ស្រាប់តែក្រុមការងារ ឬ តារាៗរបស់កម្មវិធី ហុចទូរសព្ទ ឲ្យ D.O ជួយបិតជាបន្តបន្ទាប់។

៤. មាន​មន្តស្នេហ៍ជាទីស្រឡាញ់របស់មនុស្សគ្រប់គ្នា

អ្នកណាដែល​បាន​ស្គាល់ ចរិតរបស់ D.O នៅខាងក្រៅ គេចមិនផុតពីលាន់មាត់ ថា​ស្រឡាញ់ទេ ព្រោះ​បុរសម្នាក់នេះ​ មិនមែន​ជាមនុស្សដែល​មាត់ផ្សេងចិត្តផ្សេង ឬ មានកលអ្វីមួយក្នុងបំណងអាក្រក់ដាក់អ្នកណា​ម្នាក់ឡើយ។ កើតមកជាកូនប្រុសដែល មាន​អាកប្បកិរិយាល្អ ចេះគួរសម ចេះឱនលំទោន និងត្រឹម​ត្រូវ មិនចេះគុំគួនអ្នកណា ទើបទៅណាមកណា D.O មានតែអ្នកអាណិតស្រឡាញ់ទាំងអស់។

៥. មាន​សំឡេង​ដ៏ក្រអួន អាចសម្លាប់ចិត្តអ្នកស្ដាប់

នេះគឺជាសមត្ថភាព​ដ៏អស្ចារ្យចេញពីក្នុងខ្លួនរបស់ D.O ផ្ទាល់ ហើយគ្រប់គ្នាគ្មានថ្ងៃភ្លេចបាន​ឡើយនូវមន្តស្នេហ៍មួយនេះ។ រាល់ពេល D.O ចាប់កាន់ក្បាលម៉ៃក្រូ បង្ហើរសំនៀង ម្នាក់ៗសឹងភ្លេចដកដង្ហើម ដោយសំឡេងដ៏ក្រអួន បំពេរអារម្មណ៍ឲ្យលង់មិនធម្មតាឡើយ។

៦. មានសមត្ថភាពអស្ចារ្យក្នុងការរាំក្បាច់ Tap Dance

ត្រឹមច្រៀង សម្ដែង ឬរាំបទភ្លេងបែប Hip-Hop មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែ D.O ក៏អាច​រាំបទភ្លេងចង្វាក់ Tap Dance ដែរ។ ដោយសារចង្វាក់ប្រភេទនេះ​ កម្រមានអ្នកអាចរាំបានណាស់ ព្រោះ​ត្រូវផ្លាស់ជើងឲ្យលឿន និងទាន់ចង្វាក់ ហើយវាពុំមែនជាការងាយស្រួលឡើយ។ ប៉ុន្តែ Do Kyungsoo អាច​ធ្វើបាន ហើយបាន​យ៉ាងល្អទៀតផង៕

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់