• 2024-05-21 03:42:54
  • ជីវិតតារា

ស្នេហាក្នុងរឿងស៊ីជម្រៅខ្លាំងពេក រហូតអ្នកមើលសង្ស័យតួរឿង "Bridgerton" ទំនងស្រឡាញ់គ្នាពិត

  • 2024-05-21 03:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តរបស់ Netflix មួយដែលមានចំណងជើងថា "Bridgerton” ជាខ្សែភាពយន្តដែលទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង ពេល​ចេញផ្សាយភ្លាម ដោយមាន ​Nicola Coughlan និង Luke Newton ជាតួឯក។ ដោយសារតែភាពស៊ីសង្វាក់គ្នា​បែបនេះ​ហើយ ទើប​អ្នកតាមដាន​ភាគ​ច្រើនកើតការ​សង្ស័យថា តើពួកគេ​ពិតជាទាក់ទងនៅក្នុងជីវិតពិតឬអត់? ចម្លើយមាននៅទីនេះ!

រឿង «Bridgerton» ផ្តោតលើជីវិតស្នេហាតួ Penelope Featherington (សម្ដែងដោយ Nicola Coughlan) និង Colin Bridgerton (សម្ដែងដោយ Luke Newton)។ ក្នុងរឿង តួ​ស្រីលួចស្រឡាញ់ Colin ដែលជាតួប្រុសយូរហើយ រហូត​ឈាន​ដល់​កើតចិត្ត​ច្របូកច្របល់​ទប់មិនជាប់ ពេលឮថាខាងប្រុសមិនបាន​មើលឃើញនាងទេ (ក្នុងរឿងកាលពីរដូវកាល​មុន)។ ប៉ុន្តែពេលវេលាក៏បានជួយឲ្យអ្នកទាំងពីរបង្កើតទំនាក់ទំនងលើសពីធម្មតាជាមួយគ្នា រហូតខាងប្រុសផ្ដើមមានចិត្តដែរ។

ទទួលបានឱកាសការងារនៅពេលនេះ Luke Newton ពិតជារំភើប ដែលបានបង្ហាញពិភពលោកអំពីភាពស៊ីសង្វាក់ដែលលោក និងដៃគូសម្ដែងមាន។ លោកបានប្រាប់ Variety ថា លោក និងដៃគូ ពិតជាជក់ចិត្តនឹងការនិទានរឿង ហើយពួកគេ​ទាំង​ពីរ​បាន​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មកនូវ​បទពិសោធន៍​បញ្ចូលក្នុងរឿងដែលដូចកើតឡើងពិតៗ។

សម្រាប់ Nicola វិញក៏បាន​លើកឡើងដែរពី ដៃគូរបស់ខ្លួនដែរថា Luke ជា​មនុស្ស​មានចិត្ត​ស្មោះ​ត្រង់ សំខាន់ចំណូលចិត្តពួកគេក៏ស្រដៀងគ្នាដែរ។

ទោះជាស្និទ្ធស្នាលគ្នាទាំងក្នុង និងក្រៅរឿង ប៉ុន្តែ Nicola Coughlan និង Luke Newton មិនបានទាក់ទងស្រឡាញ់គ្នាទេ។ ទោះជាយ៉ាងណាឆ្លើយតបនឹងពាក្យចចាមអារ៉ាមស្នេហា Nicola និយាយថា៖ "យើងគិតថាវា Sweet មែនតើ! ខ្ញុំគិតថាដូចយើងស្រលាញ់គ្នាមែនទែនអ៊ីចឹង"។

Luke វិញលើកឡើងថា Nicola គឺជា "មនុស្សពិសេសនៅក្នុងជីវិតរបស់លោកទៀតផង” ប៉ុន្តែបញ្ចប់ត្រឹមឃ្លាថា «​ខ្ញុំមិនអាចធ្វើរឿងទាំងអស់នេះបានទេ ប៉ុន្តែសំណាង ខ្ញុំមាន​មិត្ត​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ទើបខ្ញុំអាចធ្វើបាន»។

តើពេលនេះ Nicola Coughlan មានទំនាក់ទំនងស្នេហាជាមួយអ្នកណាទេ?

ពុំមានព័ត៌មានច្បាស់ការណាមួយលើកឡើងថា Nicola Coughlan មាន​ទំនាក់​ទំនង​ជាមួយអ្នកណាឡើយ។ ទាក់ទងនឹង​ជីវិតផ្ទាល់ខ្លួន តារា​ស្រី​រូប​នេះតែងបង្ហាញ​លើ Instagram របស់​នាង។ ទោះជាយ៉ាងណា​មានពាក្យចចាមអារ៉ាមថា នាងធ្លាប់បានទាក់ទងតារាសម្ដែង Laurie Kynaston កាលពីឆ្នាំ ២០២១ ប៉ុន្តែពុំដែលមានការបញ្ជាក់ច្បាស់ការឡើយ។

ចុះចំណែកLuke Newton តើមានទំនាក់ទំនងស្នេហាជាមួយអ្នកណាទេ?

ដូច​ជាដៃគូដែរ បស់​គាត់ Luke Newton មិន​ត្រូវ​បាន​គេ​ គិតថា​កំពុង​ណាត់​ជួប​នរណា​ម្នាក់​ឡើយ។ ជាក់ស្ដែង ពីមុនលោកធ្លាប់មានទំនាក់ទំនងរយៈពេល ៤ ឆ្នាំជាមួយ Jade Louise Davies ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ ប៉ុន្តែវាគ្រាន់តែជាអតីតកាល ស្របពេលបច្ចុប្បន្នបេះដូងរបស់តារាប្រុសកើតឆ្នាំ ១៩៩៣ ​រូបនេះនៅទំនេរស្អាត៕

ប្រភព៖ stylecaster អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី