- 2024-05-29 03:13:47
- ជីវិតតារា
ដោយសារអម្រែកនាមជាមេក្រុមធ្ងន់ពេក RM ធ្លាប់ចង់បាត់មុខឲ្យផុតពីផែនដីនេះ
- 2024-05-29 03:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារអម្រែកនាមជាមេក្រុមធ្ងន់ពេក RM ធ្លាប់ចង់បាត់មុខឲ្យផុតពីផែនដីនេះ
ចន្លោះមិនឃើញ
មុនពេលចូលបម្រើទ័ព RM (BTS) បានត្រៀមស្នាដៃជាច្រើនទុកជូនអ្នកគាំទ្រ ក្នុងពេលលោកអវត្តមានដ៏សែនយូរពីគ្រប់គ្នា។ ក្រៅពីបទចម្រៀង ក៏មានវីដេអូចែករំលែកបទពិសោធន៍ជាច្រើនដែរ ដោយមួយក្នុងចំណោមនោះ គឺនៅពេលលោកជជែកលេងជាមួយនឹង Jimin។
ក្នុងនាមជាមេក្រុម ច្បាស់ណាស់ប្រាកដជាមានការរំពឹងទុកខ្ពស់ពីមនុស្សជាច្រើនមកលើលោក ទាំងសមត្ថភាព និងភាពវៃឆ្លាតផ្សេងៗ ក៏ដូចជាអ្វីដែលលោកនឹងផ្ដល់ឲ្យសមាជិកក្រុម។
RM បានលើកឡើងថា នាមជាមេក្រុម លោកគឺជាមនុស្សតែម្នាក់គត់ដែលត្រូវចេញមុខការពារក្រុម និយាយតំណាងក្រុមនៅគ្រប់បទសម្ភាស និងកម្មវិធីផ្សេងៗទៀត មិនថាជាភាសាកូរ៉េ ឬភាសាអង់គ្លេសទេ។
ទោះជាយ៉ាងណា ឈ្មោះថា អ្នកដឹកនាំពិតជាមានបន្ទុកធ្ងន់ណាស់ ហើយស្របពេលទទួលបន្ទុកនេះ គឺ RM មានវ័យក្មេង ពោលគឺទើបនៅជំទង់នៅឡើយ។ មកដល់ពេលនេះ RM ស្រាប់តែមានអារម្មណ៍គិតថាខ្លួនឯង ជាមនុស្សមិនបានការ ដែលធ្វើឲ្យគ្រប់គ្នាប៉ាន់ស្មានដឹងថា លោកមានកង្វល់ច្រើនក្នុងចិត្ត។
ទោះជាជីវិតរបស់ RM លើឆាក នាមជាតារា ភ្លឹចែងចាំង ប៉ុន្តែចប់ការងារ លោកនិយាយថា៖ «តាមពិតខ្ញុំគ្រាន់តែជាបុរសអាយុ ២៩ ឆ្នាំម្នាក់ដែលអត់ប្រយោជន៍រស់នៅក្នុងប្រទេសកូរ៉េ»។
ការរស់នៅជាមួយនឹងការរំពឹងទុកដ៏ខ្ពស់ (ការគិតថា មេក្រុមនេះត្រូវតែឥតខ្ចោះ) និងយកបន្ទុកទាំងនេះដាក់លើស្មា វាពុំមែនជារឿងងាយស្រួលឡើយ ជាហេតុ RM កើតចិត្តគិតថា៖ «ប្រសិនបើខ្ញុំនៅតែខ្វល់ពីអ្វីដែលអ្នកផ្សេងគិត ហើយបើខ្ញុំនៅតែបន្តជីវិតបែបនេះ ខ្ញុំមានអារម្មណ៍ថា ចង់តែស្លាប់ឲ្យបាត់ៗ ព្រោះនិយាយអ្វីក៏មិនបាន»។
ហេតុនេះហើយទើប បទចម្រៀង រួមទាំងអាល់ប៊ុមថ្មីចុងក្រោយ «Right Place, Wrong Person» របស់ RM ត្រូវបានបង្កើតឡើង ព្រោះវាគឺជាស្ពាន ដែលអាចនាំលោក បើកចំហរ និងអាចនិយាយអ្វីដែលនៅក្នុងចិត្ត ក្នុងនាមជាតារាម្នាក់ ហើយក៏ជាមនុស្សសាមញ្ញម្នាក់ផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖