- 2024-12-25 01:00:00
- ជីវិតតារា
ហេតុផលទាំង ៦ បង្ហាញថាអ្នកគាំទ្រមួយចំនួនហាក់ឃ្លាតឆ្ងាយពីវិស័យ Fandom
- 2024-12-25 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ៦ បង្ហាញថាអ្នកគាំទ្រមួយចំនួនហាក់ឃ្លាតឆ្ងាយពីវិស័យ Fandom
ចន្លោះមិនឃើញ
ថ្មីៗនេះ អ្នកគាំទ្របានលើកឡើងពីហេតុផលមួយចំនួនដែលពួកគេដកឃ្លាពីការដែលធ្វើជា Fan សម្រាប់វិស័យមួយនេះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមមកដឹងហេតុផលផ្សេងៗគ្នាចេញពីការស្ទង់មតិរបស់អ្នកគាំទ្រជាច្រើននាក់កាលពីពេលថ្មីៗ៖
១. មានបទថ្មីដែលត្រូវបានចេញផ្សាយច្រើនពេក និងមានមាតិកាច្រើនពេកដែលសឹងតែរកពេលតាមដានមិនបាន
ពេលខ្លះមានរឿងច្រើនដែលកើតឡើងនៅក្នុងពិភព K-Pop ថ្មីៗ រហូតធ្វើឲ្យអ្នកគាំទ្រតាមដានមិនទាន់ ជាហេតុពួកគេត្រូវដកឃ្លាពីរឿងអស់នោះសិន។ រឿងមួយទៀត ក៏គ្មានការកំណត់ណាដែលត្រូវតម្រូវឲ្យពួកគេត្រូវតែតាមឲ្យជាប់នូវរឿងរ៉ាវដែលកើតឡើងរាល់ថ្ងៃនេះ ឬត្រូវតែតាមទាន់បទចម្រៀងថ្មីៗឲ្យបានល្អឥតខ្ចោះដែរ។
២. ការប្រឈមនឹងរឿងជាច្រើនកើតចេញពីអាស្រូវផ្សេងៗ ហើយត្រូវធ្វើឲ្យឈឺក្បាល
មិនថារឿងទាក់ទងនឹងក្រុមសំណព្វចិត្ត ឬពិភព K-Pop ទាំងមូលទេ អ្នកគាំទ្រខ្លះក៏មិនអាចទ្រាំទ្រនឹងរឿងទាំងនោះ ឬត្រូវឱបក្រសោបជាប់ក្នុងខួរក្បាលគ្រប់ពេលដែរ។
៣. តារាសំណព្វចិត្តត្រូវដល់ពេលចូលទាហាន
ស្របពេលតារា K-Pop ជាប់បម្រើជាតិ វាក៏ជាពេលដ៏ល្អសម្រាប់អ្នកគាំទ្រមួយចំនួនដែលមានភាពញញឹកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយត្រូវផ្ដោតលើរឿងសំខាន់ផ្ទាល់ខ្លួនរបស់ពួកគេវិញ។
៤. មានការលើកឡើងថាគុណភាពតន្ត្រីមួយចំនួនហាក់ដូចជាធ្លាក់ចុះ ហើយការឲ្យតម្លៃលើសម្រស់កើនឡើងវិញ
ការផ្ដោតខ្លាំងពេកមុខមាត់ស្អាត មិនមានអ្វីមិនល្អទេ ប៉ុន្តែការលើកឡើងដូចៗគ្នាបាននិយាយថា វាពុំស្ថិតស្ថេរយូរអង្វែង ដូចគុណភាពនៃសមត្ថភាពរបស់តារាៗឡើយ។
៥.ត្រូវជាប់រវល់នឹងការងារ ការសិក្សា ឬជីវិតរស់នៅប្រចាំថ្ងៃ
មិនថាអ្នកចាប់ផ្ដើមការងារថ្មី ឬសិស្សដែលរវល់នឹងការប្រលង ឬមានគ្រួសារដែលត្រូវគិតគូរ ចង់មិនចង់ពួកគេសម្រេចចិត្តទាំងពិបាកដោយយកពេលគិតរឿងផ្ទាល់ខ្លួនសិនដែរ ជាហេតុពេលវេលាដែលត្រូវចំណាយក្នុងការតាមដានក្រុមដែលពួកគេចូលចិត្តត្រូវកាត់បន្ថយទៅតាមនោះ។
៦. ដល់ពេលដែលត្រូវដកខ្លួនចេញពីពិភពអនឡាញ ដើម្បីថែទាំសុខភាពផ្លូវចិត្ត
នៅលើបណ្ដាញសង្គម មានរឿងជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដោយក្នុងនោះមួយចំនួនគឺមានតែរឿងអវិជ្ជមាន។ នេះក៏អាចជាមូលហេតុដែលធ្វើឲ្យសុខភាពផ្លូវចិត្តអ្នកគាំទ្រ ឬអ្នកនិយមលេងអ៊ីនធើណិតមានការចុះអន់ថយដែរ។ ហេតុដូច្នេះពួកគេត្រូវសម្រាកសិន និងស្វែងរកក្ដីសុខផ្លូវចិត្ត ជាមួយសកម្មភាពផ្សេងដែលពួកគេចូលចិត្ត៕