• 2024-06-04 02:17:05
  • ជីវិតតារា

តារាសម្ដែងប្រុសកូរ៉េ ជាទីស្រឡាញ់ប្រចាំវិស័យនៅឆមាសទី ១ ឆ្នាំ២០២៤

  • 2024-06-04 02:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងឆមាសទីមួយនៃឆ្នាំ ២០២៤ តារាសម្តែងប្រុសជាច្រើននៅកូរ៉េខាងត្បូងបានឆក់យកបេះដូងទស្សនិកជន ខ្លាំងក្លាបំផុត។ តាម​រយៈ​ទេពកោសល្យ​​សម្ដែង​ និងភាពស្រស់សង្ហារបស់​ពួក​គេ តារា​ទាំង​ ១០​រូប​ នេះ​បាន​ក្លាយ​ជា​តួ​ប្រុស​ដែលមានអ្នកស្រឡាញ់​ច្រើនបំផុត៖

១. Kim Soo Hyun

Kim Soo Hyun បាន​ធ្វើ​ឱ្យមានការចាប់អារម្មណ៍ជាថ្មី​ជាមួយ​នឹងតំណែងជាតួឯកជាថ្មីក្នុង​រឿង «Queen of Tears»។ លោកបានដើរតួជា Baek Hyun Woo ដែលជានាយកផ្នែកច្បាប់នៃ ក្រុមហ៊ុន Queens Group ពេលនោះហើយជាពេល ដែលលោកបានបង្ហាញពីភាពទាក់ទាញ និងការសម្តែងដ៏រំពិសេសមួយកម្រិតទៀតដល់អ្នកគាំទ្រ។

២. Byun Woo Seok

Byun Woo Seok ត្រូវសម្ដែងការងារពីរ ពីតួសម្ដែងរបស់លោកក្នុង​រឿង «Lovely Runner» ដែល​ជា​រឿង​មនោសញ្ចេតនា​ឆ្លង​​ពេល​វេលា។ លោកដើរតួជា Ryu Sun Jae ជាអ្នកហែលទឹកដ៏អស្ចារ្យ និងក៏ជាអ្នកចម្រៀងប្រចាំក្រុមតន្ត្រីដ៏ល្បី។ ឱកាសពេលនេះ បានធ្វើឲ្យ Woo Seok រំលេចនូវសកម្មភាពសម្តែងពេញដោយថាមពលពិសេស។

៣. Cha Eun Woo

ជាឆ្នាំត្រូវប៉ាន់មួយទៀតរបស់ Cha Eun Woo ព្រោះបានទទួលការងារថតរឿងដល់ទៅ គឺ «Wonderful World» និង «A Good Day to Be a Dog»។ ការបង្ហាញមុខក្នុងរឿងភាគទាំងពីរពិតជាបានធ្វើឲ្យ Eun Woo ចាប់ចិត្តអ្នកគាំទ្រ​ថែមមួយកម្រិតពីភាពសង្ហា និងភាពប៉ិនប្រសប់ក្នុងការសម្ដែងប្រកបដោយគុណភាព។

៤. Ryu Jun Yeol

Ryu Jun Yeol ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង​ដែរ បន្ទាប់ពីបានសម្តែងក្នុងរឿងភាគរបស់ Netflix គឺ The 8 Show ជាកន្លែងដែលគាត់បានសម្ដែងជាតួ Jin Soo ដែលជាអ្នកចូលរួមក្នុងល្បែងភ្នាល់លុយ នៅក្នុងអាគារអាថ៌កំបាំងមួយ។

៥. Im Si Wan

Im Si Wan បានទទួលការងារក្នុងការដើរតួជា Jang Byeong Tae សម្រាប់រឿង «Boyhood»។ រឿងនេះជារឿងដែល នាំគ្រប់គ្នាវិលទៅសម័យ ទសវត្សរ៍ឆ្នាំ ១៩៨០ ហើយតួអង្គរបស់លោក ត្រូវជួបជាមួយនឹង​រឿងរ៉ាវអាថ៌កំបាំងជាច្រើនក្នុងសាលារៀន។

៦. Ma Dong Seok

Ma Dong Seok បានបន្តគ្រប់គ្រងតំណែងជាតួឯកក្នុងស៊េរីរឿង «The Roundup: Punishment» ដោយដើរតួជាប៉ូលីស Ma Seok Do។ រឿងនេះពិតជាទទួល​បានភាពជោគជ័យយ៉ាងជោគជាំ និងក្លាយជាភាពយន្តខ្នាតធំកូរ៉ដែលទទួល​បាន​ការកោតសរសើរយ៉ាងខ្លាំងប្រចាំឆ្នាំ ២០២៤។

៧. Lee Jae Wook

Lee Jae Wook បានសម្តែងក្នុងរឿង «The Impossible Heir» និង «Royal Roader» ដែលរឿងទាំងពីរនេះចាក់ផ្សាយនៅលើ Disney Plus។ នៅក្នុងរឿង «The Impossible Heir» លោកបានដើរតួជា Han Tae Oh ដែលជាតួអង្គមួយនៅក្នុងជម្លោះដណ្តើមអំណាចរបស់គ្រួសារអភិជនមួយ។ ចំណែកនៅក្នុងរឿង «Royal Roader» លោកសម្ដែងជាតួអង្គដែលមានការតាំងចិត្តតស៊ូប្រឆាំង នឹងក្រុមហ៊ុនទាំងឡាយណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេរបស់កូរ៉េខាងត្បូង។

៨. Choi Min Sik

Choi Min Sik គឺជាតួសំខាន់ម្នាក់ប្រចាំរឿង «Exhuma» ដោយដើរតួជាអ្នកជំនាញខាងរឿងអាថ៌កំបាំងអរូបី និងប្រវត្តិសាស្ត្រ។ តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្តដែលញាក់សាច់នេះកាន់តែបង្ហាញពីទេពកោសល្យពិសេសរបស់លោក នៅក្នុងភាពយន្តប្រភេទបែបរន្ធត់។

៩. Lee Do Hyun

Lee Do Hyun ក៏បានដើរតួយ៉ាងសំខាន់នៅក្នុង «Exhuma» ដែរ ដោយដើរតួជា Bong Gil អ្នកក្លាហានមុខស្រស់ ដែលហ៊ានប្រឈមមុខនឹងវិញ្ញាណសងសឹក។ ការផ្លាស់ប្តូររបស់លោក សម្រាប់តួអង្គនេះ ពិតជាបានរំលេចការសម្តែងដ៏គួរឱ្យទាក់ទាញបាន ធ្វើឱ្យ Do Hyun ឈានដល់ឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅក្នុងកម្មវិធី Baeksang Arts Awards ទៀត។

១០. Lee Jun Ho

Lee Jun Ho ត្រៀមខ្លួនយ៉ាងស្រេចក្នុងការចាប់ផ្តើមការងារថ្មី នៅក្នុងរឿង «Cashero» របស់ Netflix។ លោកត្រូវសម្ដែងជាតួ Kang Sang Woong មន្ត្រីរាជការដែលមានមហាអំណាចពិសេស ទាក់ទងនឹងរឿងលុយកាក់។ តាមការទស្សន៍ទាយ ការសម្តែងតួថ្មីរបស់ Jun Ho ទំនងជានឹងនាំមកនូវភាពទេពកោសលស្យថ្មីស្រឡាងមួយទៀត ដែលលោកមាន ហើយ អ្នកគាំទ្រទន្ទឹងរង់ចាំ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់