- 2024-06-13 02:07:49
- ជីវិតតារា
តើសមាជិក BTS ធ្លាប់គិតថា ចង់រៀបការមានប្រពន្ធនៅអាយុប៉ុន្មាន?
- 2024-06-13 02:07:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើសមាជិក BTS ធ្លាប់គិតថា ចង់រៀបការមានប្រពន្ធនៅអាយុប៉ុន្មាន?
ចន្លោះមិនឃើញ
ពេលនេះ សមាជិក BTS ៦ រូបកំពុងជាប់កាតព្វកិច្ចសំខាន់ក្នុងការបម្រើជាតិមាតុភូមិ ខណៈ Jin ជាសមាជិកដំបូងដែលចូលជួរទ័ព និងបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី ១២ ខែមិថុនា ។
ជាមួយគ្នានោះគិតត្រឹមឆ្នាំ ២០២៤ នេះ សមាជិកទាំង ៧ ក៏ឈានដល់វ័យក្រែលដែរ ស្របពេលចម្លើយពីអតីតកាលរបស់ពួកគេទាក់ទងនឹងអាយុដែលពួកគេប៉ងរៀបការ ខ្លះក៏ដល់កំណត់ដែរ។
ដូច្នេះសូមរម្លឹកទៅអតីតកាល នៅពេលសមាជិក BTS ត្រូវបានគេសួរថា តើចង់រៀបកាេនៅអាយុប៉ុន្មាន? ខាងក្រោមគឺជាចម្លើយ៖
១. Jin
អាយុរៀបការ៖ ៣១ឆ្នាំ (បើដូចអ្វីដែលបានឆ្លើយនេះមែន នោះឆ្នាំនេះ Jin ដល់ពេលរៀបការហើយ)
២. Suga
អាយុរៀបការ៖ ៣៥ ឆ្នាំ (Suga ប្រាប់ឲ្យ ARMY ទុកម្រាមដៃទីបួនឱ្យនៅទំនេរ)
៣. J-Hope
អាយុរៀបការ៖ អាយុ ១០០ ឆ្នាំ។ សមាជិកក្រុម BTS ភាគច្រើនជ្រើសរើសអាយុពីដើម ដល់ពាក់កណ្តាល ៣០ឆ្នាំ ជាអាយុដែលពួកគេចង់រៀបការ។ ដូច្នេះ សម្រាប់ J-Hope នឹងមានពេលច្រើនឆ្នាំទៀត ក្នុងការរក្សាបេះដូងឲ្យមានសេរីភាព និងរង់ចាំរហូតលោកជួបមនុស្សឥតខ្ចោះ។
៤. RM
អាយុចង់រៀបការ៖ ៣២-៣៣ឆ្នាំ
៥. Jimin
អាយុរៀបការ: ៣៤ឆ្នាំ
៦. V
អាយុរៀបការ៖ ៣០ឆ្នាំ (ប្រសិនបើ V ពិតជាធ្វើតាមផែនការនេះមែន នោះគឺក្នុងរយៈពេល ២ ឆ្នាំទៀតលោកត្រូវគិតគូរហើយ។
៧. Jungkook
អាយុរៀបការ៖ ១០០ឆ្នាំ ដូច J-Hope ដែរ។ Jungkook មិនចង់ប្រញាប់រៀបការទេ ព្រោះលោកចង់រីករាយនឹងជីវិតបែបនេះសិន មុនឈានជើងដល់ជីវិតរៀបការ៕