- 2024-07-10 07:26:32
- ជីវិតតារា
Jin ទម្លាយមូលហេតុ សមាជិក BTS ច្រណែននឹងខ្លួន
- 2024-07-10 07:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jin ទម្លាយមូលហេតុ សមាជិក BTS ច្រណែននឹងខ្លួន
ចន្លោះមិនឃើញ
Jin (BTS) បានធ្វើបទសម្ភាសន៍ជាមួយទស្សនាវដ្តី Weverse លើកដំបូង ចាប់តាំងពីការចាកចេញពីជួរទាហាន កាលពីថ្ងៃទី ១២ ខែមិថុនា។ អ្នកសម្ភាសន៍ Oh Minji បានពិភាក្សាជាមួយ Jin អំពីពេលវេលារបស់គាត់ចាប់តាំងពីពេលនោះមក។
Oh Minji បានលើកឡើងថា Jin ជាសមាជិក BTS ដំបូងដែលចាប់ផ្តើមបំពេញកាតព្វកិច្ចជាទាហាន ហើយក៏ជាសមាជិកដំបូងដែល បញ្ចប់កាតព្វកិច្ចនេះ វិលមកជាជនស៊ីវិលមុនគេដែរ។
Jin បានបង្ហើបថាសមាជិក BTS ច្រណែននឹងខ្លួន ហើយសូម្បីតែបុគ្គលិក BIGHIT MUSIC ក៏កត់សម្គាល់ដឹងដែរ។
Jin បាននិយាយថា៖ «មែនហើយ ប៉ុន្តែអ្នកទាំងនោះនៅតែប្រាប់ខ្ញុំរហូតថា ពួកគេច្រណែនខ្លាំងណាស់ ហើយអ្នកដែលមកពីក្រុមអ្នកគ្រប់គ្រង ដែលតែងតែនៅក្បែរៗ ក៏បានប្រាប់ខ្ញុំថា ក្នុងពេលពួកគេ ពួកគេមិនដែលឃើញអ្នកណា អីក៏ស្រស់សង្ហាអ៊ីចឹងដែរ គួរឱ្យច្រណែនណាស់»៕