• 2025-03-08 11:29:00
  • ចម្រៀង

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ

  • 2025-03-08 11:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ ២០២៥ នេះ ស្រាបៀរ ថៃហ្គ័រ បាន​ប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដើម្បីបាន​លើកកម្ពស់វិស័យ​តន្ត្រី​របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់តែមានការបោះជំហានទៅមុខជាមួយនឹងតារា​រ៉េបដ៏ល្បី​បំផុតប្រចាំប្រទេសគី​លោក VannDa ដើម្បីនាំយកតន្ត្រីខ្មែរទៅកាន់ឆាកអ​ន្តរជាតិ។

សម្រាប់ស្រាបៀរ ថៃហ្គ័រ ភាព​ឆ្ពោះទៅមុខជាមួយគ្នា មិនមែនជាសកម្មភាពទោលទេ។ ភាព​ជាដៃគូនេះមានគោល​បំណង​នាំយក​សិល្បករ​ដែល​ពោពេញដោយសមត្ថភាពបំផុត​របស់​ប្រទេស​កម្ពុជា​ទៅកាន់ឆាកអន្តរជាតិដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្រាបៀរ ថៃហ្គ័រ ក្នុង​ការគាំទ្រ​តន្ត្រី​ខ្មែរ​។ ​លោក VannDa បាន បំបែក កំណត់ ត្រា ដោយ ក្លាយ ជា តារា រ៉េបនៅតំបន់ អាស៊ី អាគ្នេយ៍ ដំបូង​គេ ដែល​បាន ចូល​រួម​សម្ដែង ក្នុងកម្មវិធីបិទកីឡា អូឡាំពិក​​នៅទីក្រុង ប៉ារីស ហើយ លោកមាន បំណងឆ្ពោះ ទៅមុខ កាន់ តែ ខ្លាំង ថែម ទៀត។

តាមរយៈភាព​ជាដៃគូតន្ត្រីដែលមានរយៈពេលមួយឆ្នាំនេះ ស្រាបៀរថៃហ្គ័រនឹងជំរុញឱ្យលោក VannDa បន្ថែម​ជាមួយនឹងការប្រគុំតន្រ្តី Super Concert លើក​ដំបូងបង្អស់​ក្នុង​ប្រទេស​កម្ពុជា​ដោយ​នឹងកំណត់​ស្តង់ដាថ្មីសម្រាប់ការសម្តែងនៅក្នុងប្រទេស។ ក្រៅពីប្រទេសកម្ពុជា លោក VannDa នឹងនាំ​យកតន្ត្រីរបស់លោកទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងការសម្តែងជាសកលធំៗ ដោយណែ​នាំពិភព​លោកឱ្យស្គាល់ពីថាមពល សមត្ថភាព និងទេពកោសល្យរបស់ហ៊ីបហបនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រារព្ធពិធីសម្ពោធនេះ លោក VannDa បាន​មានប្រសាសន៍ថា៖ “ខ្ញុំពិតមានជាមានកិត្តិយស និងរីករាយមែនទែន ដែលក្រុមហ៊ុន Tiger បាន​មើល​ឃើញពី​ឆន្ទៈ​តន្ត្រី​របស់ខ្ញុំ និង​ផលិតកម្មបារមី ហើយចូលរួមដំណើរជាមួយពួកយើង ក្នុងនាមជាដៃគូសហការ​ដើម្បីធ្វើ​ឱ្យវិស័យតន្ត្រីកាន់តែឈានទៅមុខ ហើយបន្តឡើងកាន់តែខ្ពស់លើឆាកអន្ត្រជាតិ ហើយក៏​សូមអរគុណ​ដែលចូលរួមជាចំណែកធំមួយដើម្បីធ្វើឱ្យអាល់ប៊ុមទី ៣ របស់ខ្ញុំ «ត្រីវិស័យ» កាន់តែ​ពិសេស​ឡើង។ អាល់ប៊ុម ត្រីវិស័យ ខ្ញុំបានចំណាយពេលវេលាជាច្រើនឆ្នាំ ទាំងកម្លាំងកាយ និង​កម្លាំង​ចិត្ត នៅក្នុងអាល់ប៊ុមនេះ ខ្ញុំបានបញ្ចូលរសជាតិ អារម្មណ៍ និងចង្វាក់ថ្មីៗ សម្រាប់​អ្នកគាំទ្រ​របស់​ខ្ញុំ ។ អរគុណ​ទៅកាន់ Tiger ដែល​បានគាំទ្រចក្ខុវិស័យ មួយនេះ ហើយជឿជាក់មកលើខ្ញុំ និង​ផលិតកម្ម​បារមី។ យើង​សង្ឃឹមថា​អ្វីដែលយើង​នឹងធ្វើជាមួយគ្នា​ជួយ​ជម្រុញមនុស្សជំនាន់​ក្រោយ​ឱ្យ​ហ៊ាន​សុបិន​កាន់តែធំ និង​ធ្វើរឿងអស្ចារ្យបន្តទៀត ដើម្បីវិស័យតន្ត្រីយើង។”

កិច្ចសហការរបស់ Tiger Beer និង Baramey មាន​គោលបំណង​ទាញយកថាមពលតន្ត្រីមក​បង្រួបបង្រួម​មនុស្ស ជំរុញក្តីសុបិន និងជំរុញការរីកចំរើនក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ លោក Willem van den Wijngaart នាយកទីផ្សារ ហ៊ិននីគែន ខេមបូឌា បាន​មានប្រសាសន៍​ថា៖ “យើងជឿជាក់លើថាមពលតន្ត្រីដើម្បីភ្ជាប់ទំនាក់ទំនងមនុស្ស និង​ជំរុញ​​លើកទឹកចិត្ត​ទេពកោសល្យ​អ្នក​ជំនាន់ក្រោយ។ លោក VannDa គឺជាតំណាងដ៏ល្អឥតខ្ចោះនៃផ្នត់គំនិត «Uncage Your Tiger» ដែល​ជាសិល្បករ​ដែលជំនះឧបសគ្គ តំណាងឱ្យស្មារតីក្លាហាន និង​មិនចេះ​ខ្លាចដែល​នេះជាសកម្មភាពដែលយើងគាំទ្រ។ កិច្ចសហការរបស់ស្រាបៀរថៃហ្គ័រ ជាមួយផលិតកម្ម បារមី ផ្តល់​ជាវេទិការដើម្បីស្វែងរក និងរៀបចំទេពកោសល្យកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។”

The Rapper ដែល​ជាកម្មវិធី​ប្រកួតប្រជែងតន្ត្រីដែលគ្រប់គ្នាទន្ទឹងរង់​ចាំបំផុតរបស់កម្ពុជាក៏នឹងក្លាយ​ជា​ផ្នែក​សំខាន់នៃភាពជាដៃគូនេះផងដែរ។ ស្រាបៀរTiger® មានមោទកភាព​ក្នុងការក្លាយ​ជា​អ្នកឧបត្ថម្ភធំសម្រាប់រដូវកាលទី ២ និងទី ៣ ដោយ​ជួយ​លើក​តម្កើងទេពកោសល្យសិល្បករ​ខ្មែរជំនាន់ក្រោយ។ ជាមួយ​ នឹង​រដូវកាលថ្មីនីមួយៗ ការ​ប្រកួត​ប្រជែង​នឹង​នាំមកនូវថាមពល​ថ្មី​ដល់​វិស័យ​នេះដោយផ្តោតលើតារាដែលកំពុងរះ និង​ជួយពួក​គេឱ្យ​បន្តក្តីសុបិន​របស់​ពួក​គេនៅ​លើ​ឆាក​អន្តរជាតិ។

កញ្ញា ឡរា ម៉ម ជានាយិកាប្រតិបត្តិ និងសហស្ថាបនិកនៃផលិតកម្មបារមី ក៏​បាន​មាន​ប្រសាសន៍​បន្ថែមថា៖ «នាង​ខ្ញុំជំរាបជូនដំណឹង អំពីមូលហេតុ ដែលយើងបានសម្រេចចិត្ត មិនធ្វើជាទូតសុឆន្ទៈ តែ​បែ​ជា​ជ្រើសយក ភាព​​ជាដៃគូសហការ (partnership) ដើម្បីរួមសហការគ្នា រវាង ផលិតកម្ម បារមី វណ្ណដា និង ក្រុមហ៊ុនTiger។  នាងខ្ញុំបានមើលឃើញ ភាពជោគជ័យរបស់ វណ្ណដា បាន​រីក​ចម្រើន​ឡើង គួរ​ជា​ទី​ពេញចិត្ត ក៏​ដោយសារបានទទួល ការគាំទ្រខ្លាំងក្លាពី អ្នកគាំទ្រ។  អ្នកគាំទ្រ​របស់ VannDa បាន​កើនឡើងយ៉ាងឆាប់រហ័ស ហើយមានគ្រប់អាយុ គ្រប់ជំនាន់ គ្រប់ភេទ ហើយ​យើង​ចង់​ធានា​ថា សិល្បៈរបស់គាត់  អ្នកគាំទ្រគ្រប់គ្នា អាចទទួលយក ទៅកំសាន្តបាន។  នោះ​ហើយ ជាមូល​ហេតុ​ដែល​យើង​សម្រេចចិត្ត​ធ្វើជាដៃគូសហការ ជាមួយ Tiger រាល់គ្រប់សកម្មភាព ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ និង​បង្កើត​រសជាតិ​ថ្មី បទ​ពិសោធ​ថ្មី មាន​ដូច​ជាការ​ប្រគំតន្ត្រី និង ផលិត​វីដេអូ​តន្ត្រី ជាដើម។ នាង​ខ្ញុំសូមអរគុណដល់ Tiger ដែលជាក្រុមហ៊ុន មានចក្ខុវិស័យ រួមធ្វើការ ជាមួយយើង ដើម្បី​បង្កើន សិល្បៈតន្ត្រី អោយ បានដល់កំរិត ស្ដង់ដា អន្តរជាតិ។ នាងខ្ញុំសូមកោតសរសើរ ដែល Tiger មានភាពច្នៃប្រឌិត ភាពស្មោះត្រង់ និងបំណងប្រាថ្នាល្អ ពិតប្រាកដ ក្នុងការគាំទ្រ និងជំរុញវិស័យ តន្ត្រីខ្មែរឱ្យកាន់តែរីកចម្រើនឡើង។»

នៅឆ្នាំ ២០២៥ ស្រាបៀរថៃហ្គ័រ​នឹង​បង្កើតវេទិកាកាន់​តែច្រើនឡើងសម្រាប់​ប្រជាជនកម្ពុជាក្នុងការ​បំផុស និង​ពង្រីកក្តីសុបិន ពួកគេ។ ម៉ាកយីហោនេះក៏បានប្រកាសពីការ​ត្រលប់មកវិញរបស់កម្មវិធី Tiger Street Football ដែល​ជាយុទ្ធនាការមួយដែលនឹងបំផុសថាមពល និង​ចំណង់ចំណូលចិត្តផ្នែក​កីឡា ដែល​ជាប្រជាប្រិយបំផុតជុំវិញពិភពលោក។ អ្នកឈ្នះនឹងមានឱកាសដើម្បីធ្វើដំណើរទៅមើល Manchester United ដោយផ្ទាល់ ហើយស្រែកហូរកាន់តែខ្លាំង រួមជាមួយអ្នកគាំទ្រ Tiger មក​ពីជុំវិញពិភពលោក។

មិន​ថា​ជាម៉ោងបាល់ទាត់ ឬតន្ត្រីទេ ពេលវេលាទាំង២នេះ គឺជា Tiger Time (ពេលវេលា Tiger)។ ស្រាបៀរថៃហ្គ័រ គឺ​សម្តៅលើ​ការនាំ​មនុស្ស​​មករួម​គ្នាដើម្បីបំផុសនូវ​ចំណង់ចំណូលចិត្ត​ដ៏​ក្លាហាន​សម្រាប់ការ​ឆ្ពោះទៅមុខរួមគ្នា សូមរង់ចាំ​តាមដាន​បន្ថែមទៀត​នៅទំព័រប្រព័ន្ធផ្សព្វផ្សាយ​សង្គម​របស់ស្រាបៀរ​ថៃហ្គ័រ។

អំពី​ស្រាបៀរ Tiger អំពី Tiger®៖ Tiger® ត្រូវ​​បាន​ផលិតឡើងនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២។ បច្ចុប្បន្ន​នេះ Tiger® គឺជាស្រាបៀរលំដាប់ថ្នាក់​អន្តរជាតិមួយនៅតំបន់អាស៊ី ហើយ​មានវត្តមាន​នៅលើ​ទីផ្សារ​ជាង​៦០ប្រទេស ទូទាំង​ពិភពលោក។ ស្រាបៀរថៃហ្គ័របានពុះពាររាល់ឧបសគ្គ ដើម្បី​នាំយកនូវរសជាតិស្រាបៀរ​ដ៏​ស្រស់​ស្រាយ និង​គុណភាព​ដ៏​ល្អ​ឥត​ខ្ចោះ រាប់​ទសវត្ស​មក​ហើយ។ Tiger® ជឿជាក់​ថាមនុស្សគ្រប់រូប គឺតែងតែ​មាន​ញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែល​សាកសម​ក្នុង​ការបង្ហាញមនុស្សជុំវិញខ្លួន។ យើងឆ្ពោះទៅមុខជាមួយគ្នា ដោយការ​បញ្ចេញ​ភាពអង់អាចទៅកាន់អ្នកជុំវិញខ្លួន នឹង​ជម្រុញអោយយើងអាចធ្វើទៅបានគ្រប់រឿងទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.comFor more information, please

Daro Ly

មតិយោបល់