• 2016-11-22 04:42:29
  • ជីវិតតារា

តារា​ប្រុស​៥​ដួង ​ជិះ​រថយន្ត​តម្លៃ​ខ្ទង់​ម៉ឺន​

  • 2016-11-22 04:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ ៥​ដួង​​មាន​ដូចជា នី រតនា ម៉ៅ ហាជី អ៊ាម វន្នី ធែល ថៃ និង សៅ ឧត្តម សុទ្ធ​តែ​ជា​អតីត​បេក្ខជន​​​​ក្នុង​កម្ម​វិធី​លំដាប់​ពិភព​លោក​ The Voice Cambodia និង Cambodian Idol ​ក្នុង​នោះ​ក្រោយ​ចប់​កម្មវិធី​ទាំង​ពីរ ពួកគេ​ធ្លាប់​​បាន​អះអាង​មក​កាន់ Sabay ថា​​​បាន​វិវត្តន៍​ខ្លួន​ ក៏​ដូចជាទទួល​​បាន​ការ​ងារ​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ចម្រៀង​។

យ៉ាង​ណា​មិញ​ទន្ទឹម​នឹង​ការ​វិវត្ត​ន៍​ខ្លួន​ក្នុង​រយៈ​ពេល​ខ្លី ចង់​ដឹង​ថាតារា​ទាំង​៥​ដួង​នេះ​​ប្រើ​ប្រាស់​រថយន្ត​ប្រភេទ​អ្វី​ខ្លះ ហើយ​តម្លៃ​ប៉ុន្មាន តោះ​តាមដាន​ជាមួយ​ Sabay ទាំង​អស់​គ្នា៖

១/ ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា ​ប្រាប់ថា​លោកជិះ​រថយន្ត​ម៉ាក​ Toyota Camry 2005 តម្លៃ​ ១៣០០០ ដុល្លារ(មួយម៉ឺន​បី​ពាន់​ដុល្លារ​)។

២/តារា​ចម្រៀង​មក​ពី​ទឹក​ដី​ ខេត្ត​បាត់​ដំបង លោក ម៉ៅ ហាជី ​ប្រាប់ថា​លោកជិះ​រថយន្ត​ម៉ាក​ Highlander 2003 តម្លៃ​១៩០០០ដុល្លារ​(មួយ​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ)។

៣/ អ៊ាម​ វន្នី ម្ចាស់​បទ​ "ខ្ញុំ​គឺ​ជា​អ្នក​ខេត្ត​បាត់​ដំបង​" ​ប្រាប់ថា​លោកជិះ​រថ​យន្ត​ម៉ាក Lexus 300 តម្លៃ​ ១៤០០០ ដុល្លារ​( មួយម៉ឺន​បួន​ពាន់​ដុល្លារ​)។

៤/ម្ចាស់ពាន The Voice Cambodia រដូវ​កាលទី២ ធែល ថៃ ​ប្រាប់ថា​លោកជិះ​រថយន្ត​ម៉ាក Lexus 300 តម្លៃ​១៤០០០​ ដុល្លារ​ (មួយ​ម៉ឺន​បួន​ពាន់​ដុល្លារ​)។

៥/តារា​ចម្រៀង​មក​ពី​ទឹក​ដី​ខេត្ត​ស្វាយ​រៀង សៅ ឧត្តម​ ​ប្រាប់ថា​លោកជិះ​រថយន្ត​ម៉ាក Prius 2005 តម្លៃ​ ១​២០០០​ ដុល្លារ​ ( មួយ​ម៉ឺន​ពីរពាន់​ដុល្លារ​)៕​​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់