• 2016-11-25 10:51:33
  • វីដេអូ

Pancake និយាយ​អ្វី​ខ្លះ​ពេល​ដឹង​ថា​កម្ពុជា​​​ថត​រឿង "ហង្ស​បាក់​ស្លាប"?

  • 2016-11-25 10:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ទៅ​ដល់​រឿង "ហង្ស​បាក់​ស្លាប" គឺ​អ្នក​គាំទ្រ​មិន​ដែល​ភ្លេច​វត្តមាន​​​តារា​សម្ដែង​ជួរ​មុខ​របស់ ថៃ Pancake នោះ​ឡើយ ដឹង​ទេ​នាង​និយាយ​អ្វី​ខ្លះ​ពេល​ដឹង​ថា​កម្ពុជា​កំពុង​ថត​រឿង​នេះ?

តួ​ឯក​ស្រី​ក្នុង​រឿង​ខាង​លើ​បាន​លើក​ឡើង​ថា​ នាង​ពិត​ជា​ពុំ​ធ្លាប់​បាន​ដឹង​ថា​កម្ពុជា​បាន​ទិញ​សិទ្ធិ​រឿង​ភាគ​ល្បី​បំផុត​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧​កំឡុង​ឆ្នាំ ២០០៩ នេះ​មក​ថត​ឡើង​វិញ​នោះ​​ទេ ហើយ​នាង​ពិត​ជា​រំភើប​ និង​សប្បាយ​ចិត្ត​ព្រោះ​​រឿង​ដែល​បាន​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ប្រជាប្រិយ​​ភាព​ខ្លាំង​ត្រូវ​បាន​គេ​ទិញ​​អភ័យ​ឯក​សិទ្ធិ​មក​ផលិត​ឡើង​វិញ។

នាង​បន្ត​ទៀត​ថា​ បើ​ដូច្នេះ​មែន​តួ​សម្ដែង​នៅ​ក្នុង​រឿង​នេះ​សុទ្ធ​សឹង​តែ​ជា​​តួ​ដែល​ពូកែ​សម្ដែង​ ព្រោះ​រឿង​នេះ​នៅ​ក្នុង​​ប្រទេស​ថៃ បាន​ថត​ឡើង​វិញ​​​រហូត ៣ ដង ដែល​នាង​ជា​តួ​ឯក​ស្រី​ជំនាន់​ទី​២ ហើយ​ស្រី​ស្អាត​រូប​នេះ​បាន​បន្ថែម​ថា នាង​សង្ឃឹម​ថា​កម្ពុជា​នឹង​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​​ចំពោះ​រឿង​ "ហង្ស​បាក់​ស្លាប" នេះ។

រឿង "ហង្ស​បាក់​ស្លាប" ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៥ ទិញ​​សិទ្ធិ​មក​ផលិត​ឡើង​វិញ​ជា​ទម្រង់​ខ្មែរ ដែល​មាន ដួង ម៉ានិច និង អែតវីន ជា​តួ​ឯក។ ចំណែក​ឯ​ថៃ វិញ​គឺ​បាន​ថត​៣​ជំនាន់​រួច​មក​ហើយ ជំនាន់​ទី១ សម្ដែង​ដោយ Jong Ratanavero និង Noi Busakorn Pornwanavej ក្នុង​ឆ្នាំ ១៩៩៧ ចំណែក​ឯ​ជំនាន់​ទី​២ សម្ដែង​ដោយ Pancake Khemanit និង Vee Veraparb ក្នុង​ឆ្នាំ​២០០៩ និង​ជំនាន់​ចុង​ក្រោយ សម្ដែង​ដោយ James Jirayu និង Kimberly ក្នុង​ឆ្នាំ ២០១៦ នេះ​តែ​ម្ដង៕

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី Pancake Khemanit៖​​​​​​​​​

អត្ថបទ៖ Samedy

មតិយោបល់