• 2016-12-11 02:16:28
  • ជីវិតតារា

សាត រស្មី​ ដាច់​ខាត​មិន​សម្តែង​ជាមួយ​ ជៀស ស្រួច

  • 2016-12-11 02:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាត រស្មី បាន​លើក​ឡើង​ថា ​​បើ​មាន​ផលិត​ករ​ណា​មួយ​ទាក់​ទង​ឲ្យ​សម្តែង​ជា​មួយ​អតីត​ស្វាមី លោក ជៀស ស្រួច ដាច់​ខាត​នាង​មិន​សម្តែង​នោះ​ទេ​ទោះ​បី​ជាឲ្យ​តម្លៃ​ខ្លួន​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ​។

តួ​ឯក​ស្រី​ក្នុង​រឿង​ "ត្រកូល​អ្នក​ប្រ​ដាល់​" បាន​បន្ត​ថា​នាង​​មិន​ចង់​ជីក​កកាយ​រឿង​រ៉ាវ​កាល​ពី​១០​ឆ្នាំ​មុន​ជាមួយ​​ និង​ លោក ជៀស​ ស្រួច​ ត​ទៅ​ទៀតទេ ព្រោះ​ម្នាក់​ៗ​មាន​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន​ទៅ​ហើយ​ពេល​នេះ។

"ដាច់​ខាត​ខ្ញុំ​មិន​សម្តែង​ជា​មួយ​គាត់​​ (ជៀស​ ស្រួច) ទេ​បង ទោះ​បី​ជា​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​"។ សាត រស្មី​ ថ្លែង​។

មិន​សម្តែង​ជា​មួយ​លោក ជៀស ស្រួច មិន​បាន​ន័យ​ថា​នាង​ស្អប់​ខ្ពើ​ប ឬ​រើស​អើង​ឡើយ​ ព្រោះ​មិន​ចង់​ជួប​មុខ​នាំតែ​នឹក​ឃើញ​រឿង​រ៉ាវ​ដែល​កន្លង​ហួស​ទៅ​ម្យ៉ាង​ទៀត​ពេល​នេះ​នាង​បាន​រក​ឃើញ​ស្នេហ៍​ថ្មី​​ ជា​មួយ​បុរស​ម្នាក់​ដែល​ជា​អនិក​ជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​។ សាត រស្មី បន្ថែម​។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់