• 2016-12-15 23:44:00
  • ជីវិតតារា

យ៉ាន​ លីនដា គ្មាន​សិទ្ធិហាម​ឃាត់​​កូន​ស្រីជាមួយ​អតីតស្វាមី

  • 2016-12-15 23:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ត្រឡប់​មក​ខ្មែរ​វិញ​លើក​​នេះ​ក្រោយ​ជួប​បញ្ហា​ខ្លះ​ជាមួយ​អតីត​ស្វាមី​កាល​ជាង​១ឆ្នាំ​មុន​ យ៉ាន​ លីនដា ប្រាប់​ថា​​នាង​គ្មាន​សិទ្ធិហាម​ឃាត់​កូន​ស្រី​ បើ​សិន​នាង​ចង់​ជួប​ជាមួយ​នឹង​ឪពុក​ ​។

“ខ្ញុំ​មិន​អាច​ហាម​ឃាត់​ការ​ជួប​គ្នា​រវាង​កូន​ និង​ ឪពុក​គេ​បាន​ទេ ហើយ​ពួកគេ​​ក៏​បាន​ជួប​គ្នា​រួច​ហើយ​ដែរ​ ទោះ​បី​ខ្ញុំ​និង​អតីត​ស្វាមី​មិន​​ត្រូវ​គ្នា​ក៏​ដោយ។ "។ លីនដា ថ្លែង​។​

រយៈ​ពេល​ជាង​មួយ​អាទិត្យ​ហើយ​ដែល​ យ៉ាន​ លីនដា និង​ក្រុម​គ្រួសារ​​បាន​មក​ដល់​ស្រុក​ខ្មែរ ក្នុង​នោះ​នាង​ប្រាប់​ថា ​ការ​មក​លេង​ស្រុក​ខ្មែរ​លើក​នេះ​ ដោយសារ​កូន​ស្រី​វិស្សមកាល​ និង​ចង់​នាំ​ក្រុម​គ្រួសារ​មក​លំហែ​កាយ​ផង​។

"ការ​ពិត​បង​ចង់​មក​លេង​យូរ​ហើយ​ ប៉ុន្តែ​បង​នៅ​មិន​ទាន់​ធ្វើ​ចិត្ត​បាន​ ក្រោយ​ពី​មាន​បញ្ហា​ ស្រប​ពេល​នេះ​កូន​ស្រី​វ៉ាកង​ធំ​ ហើយ​បង​ក៏​បាន​ធូរ​ស្រាល​ចិត្ត​ជាង​មុន​ ចឹង​ក៏​សម្រេច​មក​លេង​ខ្មែរ​តែ​ម្តង​ទៅ​ណាមួយ​បង​ក៏​នៅ​ជាប់​កុង​ត្រា​ជាមួយ​កម្មវិធី​ខ្លះ​នៅ​ខ្មែរ​នេះ​ដែរ។ មក​លើក​នេះ​បាន​ជាង​២​ខែ​ដែរ​អាច​ថា​នឹង​ពាក់​កណ្ដាល​ខែ​មករា​បង​ត្រឡប់​ទៅ​វិញ​ហើយ"។ លីនដា បន្ថែម។

ទោះបី​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយ​អតីត​ស្វាមី យ៉ែម សំអូន កាល​ពីជាង​១​ឆ្នាំ​មុន​ ត្រូវ​ត្រឡប់​ទៅ​ប្រទេស​អូ​ស្រា្តលី​វិញ​ក្តី ប៉ុន្តែ​សិល្បៈ​ យ៉ាន​ លីនដា ថា​មិន​ដែលនឹកចង់បោះ​បង់​ឡើយ។ នាង​អះអាង​ថា​ សិល្បៈ​ នាង​បាន​តស៊ូ​យូរ​ឆ្នាំ​ហើយ​ ម្យ៉ាង​ចិត្ត​នៅ​ស្រលាញ់​ខ្លាំង​ ដូច្នេះ​នាង​ក៏​បាន​សម្រេច​ចិត្ត​​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ថ្មីៗ​នេះ​ទើប​តែ​ចេញ​ Teaser បទ​មួយ​ចំណង​ជើង​ថា​ "Falling" និង​មាន​ត្រៀម​បណ្តើរ​ៗ​ទៀត​ ប៉ុន្តែ​ទាល់​តែ​ឆ្នាំ​២០១៧​ទើប​ចេញ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី