• 2016-12-21 02:19:37
  • ជីវិតតារា

សុផា លីនដា ជូន​ពរ​ នៅ ស៊ីនឿន​ ឲ្យ​ដល់​គូ​ឆាប់ៗ​នឹង​បាន​ញាំ​ការ​​

  • 2016-12-21 02:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីអះ​អាង​​ថា​ខ្លួន​មិន​មែន​ជា​គូ​ស្នេហ៍​របស់​លោក នៅ​ ស៊ីនឿន ហើយ​នោះ​ សុផា លីនដា ក៏​បាន​ជូន​ពរ​ឲ្យ​ ស៊ីនឿន​ ​ឆាប់​ដល់​គូ​​នឹង​បាន​ញាំ​ការ​ឆាប់​ៗ​។​ សុផា លីនដា ប្រាប់​មក​កាន់​ Sabay ។

នាង​ថ្លែង​ថា​ "ច៎ាស​បង​តាម​ពិត​ទៅ​ខ្ញុំ​ និង​បង​ នៅ ស៊ីនឿន មិន​មែន​ជា​អតីត​គូ​ស្នេហ៍​ នឹង​គ្នា​នោះ​ទេ​ ខ្ញុំ​មាន​តែ​ជូនពរ​ឲ្យ​គាត់​ឆាប់​រក​បាន​នារី​ម្នាក់​ដែល​ល្អ​​​ចេះ​ស្រឡាញ់​គាត់​យល់​ចិត្ត​គាត់​ នឹង​បាន​ចូល​រោង​ការ​​ក្នុង​ពេល​ឆាប់​ៗ​ ហើយ​អញ្ជើញ​ពួក​បងៗ​មក​ញាំ​ការ​គាត់​តែ​ម្តង​ និង​បាន​ក្មួយ​ឲ្យ​ខ្ញុំ​ពរ​ឆាប់​ៗ​"។

សុផា លីនដា បាន​ឲ្យ​ដឹង​ថា​ព័ត៌មាន​កន្លង​មក​ដែល​ចុះ​ផ្សាយ​ថា​រូប​នាង​ និង​លោក នៅ ស៊ីនឿន ជា​គូស្នេហ៍​ និង​គ្នា​នោះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​គ្រាន់​តែ​ជា​ពាក្យ​ចរចាម​អា​រ៉ាម​តែ​ប៉ុណ្ណោះ​ ដូច​នេះ​សូម​បង​ប្អូន​ទស្សនិក​ជន​ និង​មិត្ត​សិល្បៈ​កុំ​យល់​ច្រលំ​តទៅ​ទៀត​។

សព្វ​ថ្ងៃ​ សុផា លីនដា បាន​ចាត់​ទុក​ លោក នៅ ស៊ីនឿន ជា​បង​ប្រុស​ម្នាក់​តែង​តែ​​ជួយ​ជ្រោម​ជ្រែង​រូប​នាង​កន្លង​មក​ក្នុង​នាម​ជា​សិល្បៈ​រៀម​ច្បង​ម្នាក់។ សុផា លីនដា បន្ថែម​៕​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់