• 2016-12-24 09:37:21
  • ស្ទីលតារា

សម្ពោធ​ហាង​សម្លៀក​បំពាក់​ម៉ូដ​កូរ៉េ​កាលីបៗ​ដំបូង​គេ​នៅ​ភ្នំពេញ​យប់​មិញ ឃើញ​សុទ្ធ​តែ​ម៉ូដែល​ស្អាតៗ

  • 2016-12-24 09:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ម៉ូដ​ស៊ីវិល័យ តែ​ថ្លៃថ្នូរ តាម​បែប​កូរ៉េ
  • Brand មក​ពី​សិង្ហបុរី
  • មាន​តែនៅ​​ទីក្រុងធំៗ៖ សិង្ហបុរី តូក្យូ សេអ៊ូល Milan (ទីក្រុង​ល្បី​ខាង fashion ពិភពលោក​នៅ​អ៊ីតាលី) សៀងហៃ
  • ស្លៀក​ពាក់​ធ្វើ​ការ​ក៏បាន ដើរ​លេង​ក៏​បាន ជប់​លៀង ឬ​ចូល​រួម​កម្មវិធី​រាត្រី​សមោសរ​ក៏​បាន
  • Promotion ៣០% គ្រប់​ម៉ូដ​ចាប់​ពី​ថ្ងៃ​នេះ ដល់ ៣១ ធ្នូ ២០១៦

ហាង​សម្លៀក​បំពាក់​ស៊ីវិល័យ​ថ្លៃថ្នូរ​ម៉ូដ​បែប​កូរ៉េ Mugigae ដែល​មាន​សាខា​ធំ​នៅ​សិង្ហបុរី ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ កាល​ពី​យប់​មិញ នៅ​ភ្នំពេញ ដោយ​មាន​ស្រី​ស្អាត ប៊ី រីយ៉ា, Miss Cambodia និង​ម៉ូដែល​ស្អាតៗ​ជា​ច្រើន​ចូល​រួម។

ការ​បើក​សម្ពោធ​ហាង Mugigae ដែល​ទទួល​បាន Franchise មក​ពី​សិង្ហបុរី​ផ្ទាល់​មួយ​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ជោគជ័យ​ខ្លាំង​លើ​ការ​សាក​ល្បង​លក់​តាម​ហ្វេសប៊ុក​រយៈ​ពេល ២ ខែ ដោយ​រក​ចំណូល​បាន​ច្រើន​គួរ​សម​ក្នុង​មួយ​ខែៗ។ នេះ​បើ​យោង​តាម​លោក​​ស្រី វណ្ណ សេរីរ័ត្ន ម្ចាស់​ហាង Mugigae នៅ​កម្ពុជា។

CEO វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ប្រាប់ Sabay ក្នុង​ឱកាស​សម្ពោធ​ហាង​ថា៖ "ខ្ញុំ​លក់​តាម​អនឡាញ (ហ្វេសប៊ុក) បាន ២ ខែ ហើយ​សន្ទុះ​គាំទ្រ​កើន​ឡើង​ខ្លាំង​លើស​ពី​ការ​រំពឹង។ មួយ​ខែ​អាច​រក​ចំណូល​បាន​ច្រើន​គួរ​សម​ដែរ។ វា​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ក្នុង​ការ​បើក​ហាង​បែប​នេះ។ ខ្ញុំមាន​គម្រោង​ពង្រីក​សាខា​បន្ថែម​ទៀត គឺ​អាច​ដាក់​នៅ​ប្រទេស​ថៃ"។

លោក​ស្រី វណ្ណ សេរីរ័ត្ន ម្ចាស់​ហាង Mugigae នៅ​កម្ពុជា

Mugigae (មូជីហ្គេ) ជា​ម៉ាក​សម្លៀក​បំពាក់​ទាន់​សម័យ ស៊ីវិល័យ ថ្លៃ​ថ្នូរ​តាម Fashion របស់​កូរ៉េ​តែ​ម្ដង ដែល​មាន​សាខា​ ៥ ប្រទេស ខណៈ​សាខា​ធំ​នៅ​សិង្ហបុរី និង​សាខា​៤​ទៀត​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន, ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង, ទីក្រុង​ល្បី​ខាង​ឌីហ្សាញ និង fashion ពិភពលោក គឺ Milan ប្រទេស​អ៊ីតាលី និង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

ម្ចាស់​ហាង​វ័យ​ក្មេង ហើយ​ឆ្លាត​រូបនេះ ​បន្ត​ថា Mugigae ត្រូវ​ក្រុម​អ្នក​រចនា​ម៉ូដ​របស់​ក្រុមហ៊ុន​ផ្ចិតផ្ចង់​ឌីហ្សាញ​តម្រូវ​តាម​កាលីប​សម័យ​ស៊ីវិល័យ​បែប​កូរ៉េ តែ​ថ្លៃថ្នូរ ហើយ​ជា​ពិសេស​ស័ក្ដិសម​សម្រាប់​សុភាព​នារី​វ័យ​ក្មេង។ ចំណែក ម៉ូដ​ដែល​យក​មក​លក់​នៅ​កម្ពុជា​ទៀត​សោត ត្រូវ​បាន​លោក​​ស្រី​ចម្រាញ់​ផ្ទាល់​យក​តែ​ម៉ូដ​ណា​ដែល​ត្រូវ​នឹង​ចំណូល​ចិត្ត​របស់​ខ្មែរ​តែ​ប៉ុណ្ណោះ ឯ​តម្លៃ​សមរម្យ។

Mugigae មាន ៣ ប្រភេទ៖

  • សម្លៀកបំពាក់​សម្រាប់​ស្រីៗ​ថ្នាក់ Top Management ឬ​សុភាព​នារី​ស្លៀកពាក់​ទៅ​ធ្វើការ (អាច​ពាក់​អាវ jacket ក្រៅ​បន្ថែម)
  • សម្លៀកបំពាក់​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍
  • សម្លៀកបំពាក់​សម្រាប់​ចូលរួម​ពិធី​ជប់លៀង ឬ​រាត្រី​សមោសរ។

សូម​មើល​ម៉ូដ​សម្លៀក​បំពាក់​របស់ Mugigae ដែល​ម៉ូដែល​ដើរ​បង្ហាញ៖

ក្រៅ​ពី​មាន​ទីតាំង​លក់​នៅ​ហាង​ផ្ទាល់​នៅ​បឹង​កេងកង និង​លក់​តាម​ហ្វេសប៊ុក ម៉ាក​សម្លៀក​បំពាក់​ដែល​មាន​ម៉ូដ​តាម​រដូវ​កាល (spring, summer, winter...) មួយ​នេះ ក៏​មាន​លក់​លើ​វិបសាយ​ផង​ដែរ ពោល​គឺ www.mugigaecambodia.com ដែល​មាន​ដាក់​បង្ហាញ​សម្លៀក​បំពាក់​ជាង ៣០០ ម៉ូដ​ឯណោះ។

សុភាព​នារី​ដែល​ចាប់​អារម្មណ៍ ឬ​ប្រុសៗ​ដែល​ចង់​ទិញ​ជូន​គូ​ស្នេហ៍​ទាន់​ឱកាស​ណូអែល និង​ឆ្លង​ឆ្នាំ សូម​មក​មើល​ម៉ូដ​ស្អាតៗ​នៅ​ហាង Mugigae នៅ​ផ្លូវ ៥៧ កែង​ផ្លូវ​ ៣៣៤ សង្កាត់​បឹង​កេងកង​១ ឬ

  • ទាក់ទង​លេខ ០៧៨ ៩០៨ ៥០៨
  • ចូល​ផេក​ហ្វេសប៊ុក Mugigae Cambodia
  • កុម្ម៉ង់​តាម​វិបសាយ www.mugigaecambodia ជាមួយ​សេវា​ដឹក​ជញ្ជូន​ដល់​កន្លែង។

អូ! Mugigae កំពុង​មាន​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ ៣០% លើ​គ្រប់​ម៉ូដ ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី៣១ ធ្នូ ណា៎!

អត្ថបទ៖ លី សុផាត

មតិយោបល់
អត្ថបទថ្មី