- 2016-12-27 02:48:48
- ជីវិតតារា
តម្លៃខ្លួន អាន គុណកូឡា ថ្លៃអត់ប៉ុណ្ណឹង?
- 2016-12-27 02:48:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃខ្លួន អាន គុណកូឡា ថ្លៃអត់ប៉ុណ្ណឹង?
ចន្លោះមិនឃើញ
អាន គុណកូឡា បានប្រាប់មកកាន់ Sabay ថា សម្រាប់តម្លៃខ្លួនចេញច្រៀងខនសឺតនៅតាមខេត្ត និងនៅរាជធានីភ្នំពេញម្តងៗលោកទទួលបានចាប់ពី ១០០០ដុល្លារឡើងទៅ។
“បាទបងសម្រាប់ខ្ញុំចេញច្រៀងមួយកម្មវិធីខ្ញុំស៊ីថ្លៃចាប់ពី ១០០០ ដុល្លារឡើងទៅ គឺតម្លៃស្មើរគ្នាទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តបង។ តម្លៃ១០០០ ដុល្លារនេះខ្ញុំគិតថាមិនថ្លៃហើយក៏មិនថោកដែរគឺសមរម្យសម្រាប់ខ្ញុំបង"។ អាន គុណកូឡា ថ្លែង។
ម្ចាស់បទ "នៅក្បែរមនុស្សក្បត់យូរអូនឆ្លងតាម" បានបន្តថា បើឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍វិញមួយកម្មវិធីលោកទទួលបានចាប់ពី៣០០ ដុល្លារទៅ៤០០ ដុល្លារ។ "បាទបងនិយាយទៅឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍ដូចយើងប្រូម៉ូតខ្លួនឯងអ៉ីចឹងបង យើងទទួលបានប៉ុណ្ណឹងខ្ញុំគិតថាស័ក្តិសមហើយបង"។ កូឡា បន្ថែម៕