• 2016-12-30 03:12:33
  • ស្ទីលតារា

មួយ​ឆ្នាំ​សោះ​ ឆ័យលី ដាឡែន ប្ដូរ​ពណ៌​សក់​រាប់​ភ្លេច

  • 2016-12-30 03:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ឆ័យលី ដាឡែន តែង​តែ​លេច​មុខ​ជា​មួយ​ពណ៌​សក់​ប្លែកៗ ជានិច្ច ជា​មួយ​នោះ​ផង​ដែរ​នាង​និយាយ​ថា​ ក្នុង​មួយ​ឆ្នាំ​នេះ​នាង​ប្ដូរ​ពណ៌​សក់​ឡើង​រាប់​ភ្លេច​ទៅ​ហើយ។

តារា​សម្ដែង​​ស្រីមាន​ស្រុកកំណើត​មក​ពី​ខេត្ត​បាត់​ដំបង​​រូប​នេះ​ប្រាប់​ថា បើ​គិត​ក្នុង​អំឡុង​ឆ្នាំ​នេះ​នាង​ប្ដូរ​ពណ៌​រាប់​ភ្លេច​ទៅ​ហើយ​ ៖" មួយ​ឆ្នាំ​នេះ​បង​ដូរ​ចង់ ៥ ទៅ ​៦ ដង​ហើយ (សើច) ​ទាំង​មុន​ទៅ​អាមេរិក​ក៏ដូរ ​ក្រោយ​មក​វិញ​​ក៏​ដូរ​ មុន​ទៅ​អូស្រ្តាលី​ ក៏​ដូរ​សរុប​ទៅ​ចង់​៥​ដង​ហើយ" ។

ដាឡែន ​បន្ត​ថា ពណ៌​សក់​ដែល​នាង​ដូរ​ក្នុង​ឆ្នាំ​នេះរួម​មាន​ ពណ៌ស្លែ​បែក​ទឹក​ប្រាក់ ស្លែ​លឿង ប្រាក់ ពណ៌​ក្រហម...។ ស្តាប់​នាង​រៀប​រាប់​បន្ថែម​ក្នុង​វីដេអូ​ខាង​ក្រោម​៖

អត្ថបទ៖ សុខណា

មតិយោបល់