- 2016-12-31 03:59:43
- ជីវិតតារា
លីម ជាខាវ ដូច ពេជ្រ ថាណា អត់?បានធ្វើឲ្យអ្នកគាំទ្រច្រឡំអ្នកទាំងពីរ
- 2016-12-31 03:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីម ជាខាវ ដូច ពេជ្រ ថាណា អត់?បានធ្វើឲ្យអ្នកគាំទ្រច្រឡំអ្នកទាំងពីរ
ចន្លោះមិនឃើញ
តារាចម្រៀងពន្លកថ្មីនៃផលិតកម្មសាស្តា លីម ជាខាវ បានប្រាប់ Sabay ថា នៅពេលដែលដើរទៅណាមកណាបងប្អូនមួយចំនួនមានការយល់ច្រឡំ និងបានហៅលោកថា ពេជ្រ ថាណា បើសិនជាមើលមួយភ្លែត។
“បាទបងនៅពេលខ្ញុំដើរទៅណាមកណាមានបងប្អូនមួយចំនួនគាត់ច្រឡំហៅខ្ញុំថា ពេជ្រ ថាណា ដោយសារតែគាត់គិតថាខ្ញុំមានកំពស់ និងរូបរាងស្រដៀង និងបងប្រុស ពេជ្រ ថាណា ។ បងប្អូនមួយចំនួនបានលើកឡើងថាខ្ញុំស្រដៀងបង ថាណា នៅពេលត្រលបមកផ្ទះវិញតែងតែមើលរូបខ្លួនឯងដូចបង ថាណា ត្រង់ណាទៅ ហើយខ្ញុំគិតថាខ្ញុំមិនមានរូបរាងដូចគាត់នោះទេបង ព្រោះបង ថាណា គាត់សង្ហា"។ លីម ជាខាវ ថ្លែង។
លីម ជាខាវ បានបន្តថា លោកចូលប្រឡូកក្នុងវិស័យចម្រៀងតាមរយៈការជ្រើសរើសធ្វើតេស្តសម្លេងរបស់ម្ចាស់ផលិតកម្មសាស្តា កាលពីខែតុលា ឆ្នាំ ២០១៦ បើគិតមកដល់ពេលនេះមានរយៈពេល៣ខែ។ ក្រោយពីក្លាយខ្លួនជាតារាចម្រៀងរបស់សាស្តា លោកមានបទចម្រៀងមួយចំនួនបានចេញលក់នៅលើទីផ្សារមានដូចជា៖ "ក្រៅពីអូនមិនយកសង្សារ" “ខ្ញុំល្ងង់នៅស្រឡាញ់មនុស្សកែលែងកើត" និងមានជាច្រើនបទទៀត។
លីម ជាខាវ មានស្រុកកំណើតនៅខេត្តកំពត មានបងប្អូន ៤ នាក់ លោកជាកូនច្បងនៅក្នុងគ្រួសារ។ មូលហេតុដែលសម្រេចចិត្តចូលសិល្បៈដោយសារតែការស្រឡាញ់វិស័យមួយនេះតាំងពីលោកមានអាយុ៧ឆ្នាំ៕