• 2017-01-17 02:27:46
  • ជីវិតតារា

មិន​ធម្មតា មូន ម៉ារ៉ា សម្ពោធ​ក្លឹប​​ស្នូកឃ័រ​ជិត២០ម៉ឺន​ដុល្លារ

  • 2017-01-17 02:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ"​កាដូ​គ្មាន​ន័យ" លោក មូន ម៉ារ៉ា ស្អែក​នេះ​នឹង​សម្ពោធ​ក្លឹប​ស្នូក​ឃ័រ​មួយ​កន្លែង ដោយ​ជំនួញ​​មួយ​នេះ​មាន​​តម្លៃ​ជិត​២០ម៉ឺន​ដុល្លារ។

ក្លឹប​ស្នូកឃ័រ​​ខាង​លើ​មាន​ឈ្មោះ​ថា"ឆេមពាន​ស្នូកឃ័រ​" មាន​​ទីតាំង តាម​បណ្ដោយ​ផ្លូវ​១៣៤ សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ ដែល​ជំនួញ​មួយ​នេះ លោក មូន ម៉ារ៉ា បាន​ចូល​ហ៊ុន​ជា​មួយ​ឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ។

គ្រួសារ មូន ម៉ារ៉ា

តារា​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្លឹប​ស្នូក​ឃ័រ​​ខាង​លើ លោក​បាន​ធ្វើ​ឡើង​ទ្រង់ទ្រាយ​ធំជាង​គេ​​ក្នុង​រាជធានី​ភ្នំពេញ​នេះ ហើយ​មាន​ស្ដង់ដា​ជា​អន្តរជាតិ​​តែ​ម្ដង។ "យើង​ធ្វើ​មាន​តាម​ធម្មតា​១៦ បន្ទប់ និង VIP ៤ បន្ទប់ និយាយ​ទៅ​យើង​ធ្វើ​ស្ដង់ដា​អន្តរជាតិ​ ភ្ញៀវ​ចូល​ម្ដង ធានា​ថា​ពេញ​ចិត្ត"ម្ចាស់​បទ "ឡង់សេ​ឡេ​សង់" លើក​ឡើង។

ក្រៅ​ពី​ប្រាក់​ចំណេញ​ក្នុង​មុខ​​​ជំនួញ​ខាង​លើ លោកថា មាន​គោល​​បំណង​ធំ​មួយ គឺ​ចង់​បង្កើត​ក្លឹប​ស្នូក​ឃ័រ​ល្បី​ឈ្មោះ​មួយ ដើម្បី​ចូល​រួម​ប្រកួត​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ត្បិត​អី​បច្ចុប្បន្ន​វិស័យ​​កីឡា​ស្នូក​ឃ័រ​ធ្លាក់​ចុះ​ជា​ខ្លាំង​ស្ទើរ​តែ​បាត់បង់។ ម្ចាស់​បទ​​"បង​ជា​បន្លា​ក្នុង​ទ្រូង" បន្ត​ថា ការ​​​បង្កើត​កីឡា​ស្នូក​ឃ័រ​ឡើង​វិញ​នេះ លោក​​គ្រោង​នឹង​លើក​យក​ទៅ​ពិភាក្សា​ជា​មួយ ​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​បន្ត​ទៀត។

ការ​បើក​សម្ពោធ​នៅ​ថ្ងៃ​ស្អែក​នេះ លោក​មិន​អញ្ជើញ​​អ្នក​សិល្បៈ​មក​ចូល​រួម​ច្រើន​ឡើយ គឺ​មាន​តែ​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​តិចតួច​ ក្រៅ​ពី​នេះ​ភាគ​ច្រើន​ជា​ដៃគូ​ជំនួញ និង កីឡាករ​ស្នូកឃ័រ​ប៉ុណ្ណោះ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់