• 2017-01-19 03:16:58
  • ស្ទីលតារា

ស្រី​ៗមាន​រឿង​ច្រើន​មែន អីចឹង​បាន ម៉ារីសា​ សារភាព​ថា​ អត់​ចូល​ចិត្ត​មុជ​​ទឹកទេ...!

  • 2017-01-19 03:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍មួយ​ដែល​និយាយ​ពី​ទម្លាប់​ក្នុង​តុប​តែង​ខ្លួន​ប្រចាំ​ថ្ងៃ តួឯក​ស្រី​រឿង "ស្រទន់​មន្ត​ស្នេហ៍​" ធ្លោយ​ប្រាប់​មក​កាន់​ Sabay ថា​ នាង​ជា​មនុស្ស​ស្រី​ដែល​មិន​ចូល​ចិត្ត​មុជ​ទឹក​ទេ​។

ពេល​ទទួល​បាន​សំណួរ​ថា "ចូលចិត្ត​ងូត​ទឹក​ទេ?" ស្រី​ស្អាត​រូប​នេះ​ប្រាប់​ដោយ​មិន​លាក់​លៀម​ថា​ នាង​មិន​ចូល​ចិត្ត​ទេ ហើយ​នេះ​ជា​មូលហេតុ​ដែល​នាង​តែង​តែ​គេចវេសមិន​មុជ​ទឹក​ជា​រឿយៗ។ យ៉ាង​ណា មិន​មាន​ន័យ​ថា នាង​មិន​ជម្រះ​កាយ​សោះ​នោះ​ទេ គ្រាន់​តែ​ទម្លាប់​របស់​នាង អាច​តិច​ជាង​អ្នក​ផ្សេង។

ម៉ារីសា​បន្ត​ថា ជា​ធម្មតា ក្នុង​មួយ​ថ្ងៃ​នាង​មុជ​ទឹក​តែ២​ដង​ប៉ុណ្ណោះ​ គឺ​ព្រឹក​ម្ដង​ និង​យប់​ម្ដង ហើយ​បើ​អាកាសធាតុ​ក្ដៅ​ស្អុះ​ស្អាប់​ខ្លាំង ​ទើប​នាង​មុជ​ម្ដង​ទៀត។ ​​​

នាង​ប្រាប់​ពី​មូលហេតុ​បន្ត​ទៀតថា​ បាន​ជា​នាង មិន​សូវ​ចង់​មុជ​ទឹក ព្រោះ​ឲ្យ​តែ​មុជ​ម្ដង​ៗ គឺ​ស្ត្រី​ដូច​ជា​នាង មាន​រឿង​ជា​ច្រើន​ត្រូវ​ធ្វើ ​ដូច​ផ្លាស់​ខោ​អាវ​ ដុស​ខ្លួន​ លាប​ឡេ លាប​ក្រែម​បន្ទន់​ស្បែក​ និង​មាន​ជា​ច្រើន​ទៀត​ដែល​ស្មុគ​ស្មាញ​មែន​ទែន និង​ចំណាយ​ពេល​យូរ​ទម្រាំ​តែ​រួច​រាល់​ម្ដងៗ។

អញ្ចឹង​ហើយ​បាន​ជា​នាង​មិន​ចូល​ចិត្ត​ងូត​ ។ នាង​និយាយ​ទាំង​គ្រវី​ក្បាល​ថា "ស្រីៗ​ស្មុគស្មាញ​ណាស់"។

ស្រីៗ​គ្នា​យើង​មានអ្នក​ណា​ដូច​ម៉ារីសា​អត់? តោះៗ ទស្សនា​វីដេអូ​នាង​សារភាព​​ទាំងអស់​គ្នា!!!

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី