• 2017-02-02 04:24:48
  • ជីវិតតារា

ក្ដី​ស្រ​មៃ ពេជ្រ ថាណា ប៉ង​លើ​ លី អ៊ីវ៉ាធីណា ឥឡូវ​បាន​សម្រេច

  • 2017-02-02 04:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ ថាណា មាន​បទ​ចម្រៀង​ច្រៀង​ជា​បន្ត​បន្ទាប់​ នៅ​ផលិត​កម្ម​ថោន រហូត​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​កញ្ញា​ លី អ៊ីវ៉ាធីណា នេះ​​ជា​ក្ដី​ស្រ​មៃមួយ​ ដែល​លោក​ធ្លាប់​គិត​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ ចង់​ចាប់​ដៃ​គូ​ជា​មួយ​រៀម​ច្បង​រូប​នេះ​។ ពេជ្រ ថាណា ប្រាប់ ​Sabay។

កំលោះ​សង្ហារ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បន្ត​ថា​ បទ​ចម្រៀង​ដែល​លោក​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​កញ្ញា លី អ៊ីវ៉ា​ធីណា នោះ​គឺ​បទ​ "ព្រោះ​បង​អស់​ចិត្ត​ឬ​ទើប​អូន​នឹក​គេ​" នៅ​ក្នុង​បទ​នេះ​លោក​ និង​ ធីណា ច្រៀង​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ណាស់​ទាំង​ការ​លើក​ដាក់​សំ​ឡេង។ "បាទ​បង​ខ្ញុំ​ធ្លាប់​ស្រ​មៃ ថា​ថ្ងៃ​ណា​មួយ​បើ​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​បង​ លី អ៊ី​វ៉ា​ធីណា មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា​ទេ​ តែ​ឥឡូវ​នេះ​ក្ដី​ស្រ​មៃខ្ញុំ​បាន​សម្រេច​ហើយ​បង​"។ ថាណា ថ្លែង​។

ម្ចាស់​បទ​ "បេះ​ដូង​កាន់​សីល​" បន្ថែម​ថា​ បន្ទាប់​ពី​បាន​ចាប់​ដៃ​គូ​​ជា​មួយ​ លី អ៊ី​វ៉ា​ធីណា រួច​មក​ទើប​លោក​ដឹង​ថា​ នាង​គឺ​ជា​រៀម​ច្បង​ដែល​​រួស​រាយ​រាក់​ទាក់​ និង​តែង​តែ​ផ្ដល់​បទ​ពិសោធន៍​​ល្អៗ​ឲ្យ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ដូច​ជា​រូប​លោក​។ បើ​សិន​ជា​មាន​ឱកាស​ ពេជ្រ ថាណា ចង់​ច្រៀង​​ជា​មួយ​ លី អ៊ីវ៉ា​ធីណា នៅ​បទ​ក្រោយ​ៗទៀត​។

គួរ​បញ្ជាក់​ថា​ បទ​ចម្រៀង​នៅ​ទ្រ​នំ​ថោន​ដែល​ ពេជ្រ ថាណា ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​ទស្សនិកជន​មាន​ដូច​ជា​បទ​ "ព្រោះ​បង​អស់​ចិត្ត​ឬ​ទើប​អូន​នឹក​គេ​" “បេះ​ដូង​កាន់​សីល" “មហា​មាណ​តុគុណ​" “កាប់​បំពង់​រង់​ចាំ​ទឹក​ភ្លៀង​" និង​ជា​ច្រើន​បទ​ទៀត​ នៅ​ពេល​ខាង​មុខ​នេះ​លោក​ក៏​ត្រៀម​បទ​ចម្រៀង៤​បទ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ផង​ដែរ​៕​

​​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី