- 2017-02-10 01:30:00
- ស្ទីលតារា
ម៉ាកស្បែកជើង LYN ចេញម៉ូដថ្មីថ្ងៃដំបូង សូម្បីតារាល្បីឈ្មោះក៏ទៅទិញដែរ!
- 2017-02-10 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកស្បែកជើង LYN ចេញម៉ូដថ្មីថ្ងៃដំបូង សូម្បីតារាល្បីឈ្មោះក៏ទៅទិញដែរ!
ចន្លោះមិនឃើញ
ខែកុម្ភៈជារដូវនៃក្ដីស្រលាញ់ ដូច្នេះសុភាពនារីយើងច្បាស់ជាត្រូវការតុបតែងខ្លួនឲ្យកាន់តែស្រស់ស្អាតប្លែកដើម្បីបង្កើនមន្តស្នេហ៍ហើយមែនទេ ? ដូច្នេះហើយកាលពី ថ្ងៃទី៤កុម្ភៈកន្លងទៅនេះ ម៉ូដស្បែកជើង និង កាបូបស្អាតៗថ្មីៗជាច្រើនរបស់ម៉ាកល្បីឈ្មោះ LYN បានចេញលក់នៅកម្ពុជាហើយ ។
ចេញលក់ថ្ងៃដំបូងនេះ ឃើញថាមានអតិថិជនជាច្រើនបានចូលមើល និង ទិញ ពិសេសសូម្បីតារាស្រីល្បីថាស្អាតដាច់គេ កញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន ក៏បានទៅទិញដែរ ។ នីរ័ត្នបានចំណាយពេលយ៉ាងយូរ រើសមើលកាបូបជាច្រើនម៉ូដ និង ពាក់លសាកស្បែកជើងជាច្រើនគូ ហើយបានប្រាប់ Sabay ថាពេញចិត្តទាំងអស់ ។
តោះ ! មើលថាតើម៉ូដ LYN មួយណាសមនឹងនីរ័ត្នជាងគេ ?
ទាំងនេះជាម៉ូដរបស់ LYN សម្រាប់រដូវកាល Spring & Summer ២០១៧ ឈ្មោះថា Wonder Escape’ SS/17 ដែលទទួលការគាំទ្រយ៉ាងខ្លាំងនៅឯបទេស ។
ម៉ូដថ្មីបំផុតប្រចាំឆ្នាំនេះបានប្រើការរចនាម៉ូដផ្ដោតលើសិល្បៈប្រកបដោយការច្នៃប្រឌិតខ្ពស់ ផ្សារភ្ជាប់ជាមួយធម្មជាតិក្នុងរដូវដ៏ស្រស់បំព្រងដើមឆ្នាំនេះ សុទ្ធសឹងជាម៉ូដស្អាតប្លែកភ្នែក ធានាថាឃើញហើយដឹងតែចង់បានមិនខាន ។
សូមមើលម៉ូដថ្មីបំផុតរបស់LYN ផ្សេងទៀតថាស្អាតទាក់ទាញកម្រិតណា
ក្នុងឱកាសដាក់លក់ផលិតផលថ្មីថ្ងៃដំបូងនៅទីតាំងហាង LYN ក្នុងផ្សារទំនើបអ៉ីអនជាន់ផ្ទាល់ដី LYN ក៏បានបង្កើតភាពភ្ញាក់ផ្អើលដល់ភ្ញៀវ VIP របស់ខ្លួនដើម្បីសម្តែងការអរគុណរដល់ការគាំទ្ររបស់អតិថិជនកន្លងមក តាមរយៈការតុបតែងហាងស្អាតយ៉ាងពិសេសនិង ការរៀបចំទទួលជាភេសជ្ជៈ និង នំចំណីឆ្ងាញ់ៗ ថែមទៀតផង ។
មានវត្ថមាននៅកម្ពុជាតាំងពីចុងឆ្នាំ ២០១៦ LYN បានក្លាយជាម៉ាកផលិតផលសំណព្វចិត្តស្ត្រីខ្មែរជាច្រើនដោយសារតែប្រើប្រាស់ស្បែកជើង ឬ កាបូបរបស់ LYN ធ្វើឲ្យស្ត្រី មើលទៅកាន់តែគួរឲ្យស្រលាញ់ តាមរយៈការច្នៃម៉ូដសមស្របសម្រាប់ស្ត្រីគ្រប់វ័យ ដោយមានទាំងពណ៌ស្រស់ស្អាតឆើត និង ពណ៌បែបស្រគត់ស្រគំ និងងាយស្រួលប្រើប្រាស់ប្រកបដោយផាកសុភាព និង ភាពស៊ីវិល័យ ។
សម្រាប់រដូវកាលថ្មីនេះ ជាពេលដែលធម្មជាតិមានសម្រស់ត្រកាល និងផ្លែផ្កាស្រស់ស្អាតបំផុត ទើប LYN បានបង្កើតជាម៉ូដកាបូបថ្មី ដើម្បីពន្លេចមន្តស្នេហ៍ និង អត្ថន័យពិសេសបំផុតដល់អ្នកប្រើប្រាស់ ដូចជា ៖
ផ្លាស់ប្ដូរពីម៉ូដសាមញ្ញទៅម៉ូដដ៏អស្ចារ្យបែបធម្មជាតិ ជាមួយការរចនាម៉ូដសម្រាប់ស្ត្រីសម័យទំនើបដោយប្រើផលិតផលម៉ូដថ្មីៗ ‘Wonder Escape’ SS/17 នៅហាង LYN ដែលមានទីតាំងនៅ ជាន់ផ្ទាល់ដីក្នុងផ្សារទំនើបAEON ៕
សម្រាប់ព័ត៌មានថ្មីៗ និងកម្មវិធីប្រូម៉ូស៊ិន ៖
Instagram ៖ lyn_cambodiaofficial