• 2017-02-13 05:23:56
  • ជីវិតតារា

ឆេះ​ដុំ​​ លាង សុផាឡែន​ កំពុង​មាន​បញ្ហា​ រឿង​លួច​ទាក់​ទង​ប្តី​គេ​

  • 2017-02-13 05:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គណនី​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​សារ​ជា​ច្រើន​​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​ស្រី​ លាង សុផាឡែន ថា​បាន​លួច​ទាក់​ទង​ស្វាមី​គេ​​ ទាំង​ពួកគេ​មិន​ទាន់​បាន​លែង​លះ​គ្នា​រួច។

គណនី​​មួយ​នោះ​បាន​រៀប​រាប់​ថា​ ៖"ស្គាល់​ស្រី​ អ្នក​ចម្រៀង​នេះ​ ដែរ​ទេ? ស្រី​អ្នក​ចម្រៀង​ ​ដែល​ថោកទាប​ ទាក់ទង​ ប្តី​គេ​ បើ​ទោះ​ជា​ដឹង​គេ​ មាន​ប្រពន្ធ​កូន​ក៏​ដោយ​ចុះ ​ធ្លាប់​តេ​ ទៅ​និយាយ​គ្នា​ស្រួលៗ បែប​ភាសា​មនុស្ស​ ហើយ​វា​ថា​ឈប់​តែ​ធាតុ​ពិត​ វា​មិន​បាន​ឈប់​នោះ​ទេ​ ថែម​ទាំង​ រំអុក​ប្តី​គេ​ អោយ​យក​វា​ទៅ​អនាគត​ទៀត...គ្មាន​សមត្ថភាព​ រក​ប្រុស​ បាន​ អោយ​តែ​ឃើញ​ប្តី​ អ្នក​ណា​ទាក់​ភ្លាម​ និយាយ​​ទៅ​ស្រលាញ់​តែ​ប្តី​គេ​មក​ពី​ខ្ញុំ និង ក្រុម​គ្រួសារ​ ជា​មនុស្ស​ជឿ​លើ​បុណ្យ​បាប បើ​ប៉ះ ចំ គេ ហ៊ាន ប្រហែល​ជា​ស្រី​ហ្នឹង​មិន​ដឹង​ទៅ​ជា​ ស្អី ទៅ ហើយទេ"។​

សារ​ទាំង​ស្រុង​ដែល គណនី មួយ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គ​ម

រឿង​រ៉ាវ​មួយ​នេះ​កំពុង​តែ​មានការ រិះគន់​ និង​វាយ​ប្រហារ​ខ្លាំង​លើ​តារា​ចម្រៀង​ លាង​ សុផាឡែន​​ មិន​ត្រឹម​តែប៉ុណ្ណោះ ថែម​ទាំង​ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​។ ជុំ​វិញបញ្ហា​នេះលាង សុផាឡែន​ នាង​បាន​ទទួ​ល​ស្គាល់​ថា​ពិត​ជា​បាន​ទាក់​ទង​ជាមួយ​​តារា​ចម្រៀង​ T.O មែន ប៉ុន្តែ​នាង​​មិន​បាន​ដឹង​រឿង​រ៉ាវ​របស់ T.O មាន​ប្រពន្ធ​ពីមុន​​​មក​ទេ​។ ម្ចាស់​បទ​ "សុខ​ចិត្ត​ឈឺកំដរ​ចិត្ត​ល្ងង់" បញ្ជាក់​ទៀត​ថា​ បើ​សិន​ជា​នាង​ដឹង​ នាង​មិន​ទាក់​ទង​ប្តី​គេ​ដាច់​ខាត​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ពេល​នេះ​កេរ្តិ៍​ឈ្មោះ​នាង​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ ពាស​ពេញ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដូចជា​ត្រូវ​ដុត​​កេរ្តិ៍​ឈ្មោះ​នាង​ទាំង​ស្រុង​តែ​ម្តង។

"ខ្ញុំ​គ្មាន​បំណង​ទាល់​តែ​សោះ ហើយ​បើដឹង​ពី​ដំបូង​ថា​ T.O​ មាន​ប្រពន្ធ​ខ្ញុំ​មិន​ទាក់​ទង​គ្នា​ទេ​។ ការ​ចាប់​ផ្តើម​ទាក់​ទង​គ្នា​នេះ ដោយសារ​ចេះតែ​ឃើញ​គាត់​មិន​ស្រស់​ស្រាយ ខ្ញុំ​គ្រាន់​តែ​ជួយ​ជា​កម្លាំង​ចិត្ត​ ប៉ុន្តែ​គាត់មិន​ដែល​ប្រាប់​ខ្ញុំ​ថា​មានប្រពន្ធ​ហើយ​នោះ​ទេ។ ឥឡូវ​នេះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណាទេ ច្បាស់​ជាមានគេ​យល់​ច្រឡំ​ច្រើន​ហើយ​"។ សុផាឡែន​ ថ្លែង។

សុផាឡែន បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ចាប់​តាំង​ពី ប្រពន្ធ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន​ T.O ទាក់​ទង​តាម​ទូរសព្ទ​ឈប់​​ឲ្យ​ទាក់​ទង​ តារា​ចម្រៀង​រូប​នេះ​​រួច​មក​ នាង​អះអាង​ថា​បាន​ផ្តាច់​ទំនាក់​ទំនង​ពី​ T.O ហើយ​។ យ៉ាង​ណា​មិញ​រឿង​រ៉ាវ​នៅ​តែ​មិន​ទាន់​បញ្ចប់​ សោយសារ​កាល​ពី ម្សិលមិញ​មាន​គណនី​មួយ​ បាន​សរសេរ​រៀប​រាប់​ហែក​កេរ្តិ៍​ឈ្មោះ​តារា​ចម្រៀង​ លាង សុផាឡែន ជាមួយ​​ T.O បន្ត​ទៀត​។

ត្រឡប់​មក​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន T.O វិញ​លោក​មិន​បាន​បដិសេធ​អ្វី​ទាំង​អស់​ពី​ទំនាក់​ទំនង​ជាមួយ​ លាង សុផាឡែន ក៏​ដូចជា​រឿង​រ៉ាវ​ដែល​លោក​មាន​ប្រពន្ធ​​និង​កូន​រួច​មក​ហើយ​នោះ។

"កំហុស​ខ្ញុំ​ដែល​ ទាក់​ទង​ សុផាឡែន មិន​បាន​ប្រាប់​គាត់​មុន​ថា​ ខ្ញុំ​មាន​ប្រពន្ធ​រួច​។ ​ខ្ញុំ​និង​គ្រួសារ​មាន​បញ្ហា និង​រកាំ​រកូស​គ្នា​យូរ​ហើយ​ រឿង​ស្កុគស្មាញ​មាន​ច្រើន ហើយ​ពេល​ស្គាល់ សុផាឡែន បាន​គាត់​ជួយ​លើក​ទឹក​ចិត្ត​ ហើយ​គាត់​ជាមនុស្ស​ស្រីល្អ ទើប​មិនអាច​ខ្វះគាត់​បាន​ ក៏​បន្ត​ទាក់​ទង​គាត់​ តែ​ខ្ញុំ​ខុស ដែល​មិន​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​មាន​ប្រពន្ធ​រួច"។

ពេល​នេះទាំង​តារា​ចម្រៀង​ លាង សុផាឡែន និង T.O អះអាង​ថា​​លែង​ទាក់​ទង​គ្នា​ហើយ​ ក្នុង​នោះ T.O​ថា​នឹង​ទៅ​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​ឲ្យ​បាន​ចប់​រួច​រាល់ ដើម្បី​កុំ​ឲ្យ​អ្នក​គាំ​ទ្រ មានការ​យល់​ច្រឡំ​​ធ្ងន់​ធ្ងរ​ លើ លាង សុផាឡែន​ តទៅ​ទៀត។

T.O ប្រាប់​ថា​លោក​រៀប​ការ​រួច​ ប្រហែល​ជាង​៦​ឆ្នាំ​​តាំង​ពី​មុន​ចូល​សិល្បៈ និង​មាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​។ ហើយ​លោក​ជាមួយ​ប្រពន្ធ​មាន​បញ្ហា​រកាំ​រកូស​យូរ​ណាស់​មក​ហើយ​ គ្រាន់​តែ​យើង​មិន​ទាន់​បាន​លែង​លះ​គ្នា​ដាច់​ស្រេច។ តារា​​ចម្រៀង​រូប​នេះ បញ្ជាក់​ថា​រឿង​រ៉ាវ​លោក​មាន​ប្រពន្ធ​លោក​មិន​ដែល​បាន​បង្ហើប​ប្រាប់​អ្នក​សិល្បៈ​ឡើយ​ រហូត​មក​ទាក់​ទង​ជាមួយ​ លាង សុផាឡែន ទើប​រឿង​រ៉ាវ​ផ្ទុះ​ចេញ​បែប​នេះ​។ ចុង​ក្រោយ​លោក​​បាន​ធ្វើ​ការ​សុំ​ទោស​ទៅ​ដល់​ លាង សុផាឡែន ដែល​ធ្វើ​ឲ្យ​នាង​មក​ពាក់ព័ន្ធនឹង​បញ្ហា​មួ​យនេះ​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់