• 2017-02-14 02:51:50
  • ជីវិតតារា

ករុណា​ ពេជ្រ ជម្រះ​រឿង​ យក់ ថិតរដ្ឋា​ និង​ ឈិត សុវណ្ណបញ្ញា

  • 2017-02-14 02:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​លេច​វត្តមាន​​តារា​ចម្រៀង​ យក់​ ថិត​រដ្ឋា និង​ ឈិត សុវណ្ណបញ្ញា ថត​ត្រៀម​បទ​ចូល​ឆ្នាំ​ឲ្យ​ផលិតកម្ម​ថោន​នៅ​ក្បែរ​ភ្នំបាសិទ្ធ ក្នុង​នោះ ករុណា ពេជ្រ ដែលជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ថោន​ បាន​ប្រាប់​ Sabay ថា​ពេល​នេះ​​អ្នកទាំងពីរ បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិត​កម្ម​ថោន​​ហើយ​ អ្នក​ទាំង​ពីរ​ក៏​មាន​បទ​ចម្រៀង​ជា​ច្រើន​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។

លោក​បន្ត​ថា​ បទ​​ចម្រៀង​ដែល ឈិត​ សុវណ្ណបញ្ញា និង យក់ ថិតរដ្ឋា ច្រៀង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ក្នុង​ម្នាក់​មាន​ចំនួន​៥​បទ​ ២ បទ​ជា​បទ​ទោល និង​៣​ បទ​ជា​បទ​ឆ្លង​ឆ្លើយ​។ ក្រៅ​ពី​បទ​​ចម្រៀង​បែប​ប្រពៃ​ណី​ត្រៀម​ចូល​ឆ្នាំ​ខ្មែរ​ ខាង​លើ​នេះ​ថោន​ក៏​បាន​ត្រៀម​បទ​ចម្រៀង​សម័យ​ជា​ច្រើន​បទ​សម្រាប់​អ្នក​ទាំង​​ពី​រ​។ "បាទ​ខ្ញុំ​សង្ឃឹម​ថា​ការ​បង្ហាញ​វត្ត​មាន​អ្នកនាង យក់ ថិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា​"។ លោក ថ្លែង​។

លោក​បន្ថែម​ថា ​ ជា​រៀង​រាល់​ឆ្នាំ​ថោន​តែង​តែ​ចេញ​បទ​ចម្រៀង​ឲ្យ​គ្រប់​តារា​ចម្រៀង​ទាំង​អស់​ដែល​នៅ​ទ្រ​នំថោន​មិន​ដែល​ខ្វះ​ម្នាក់​ណា​នោះ​ទេ​៕

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់