- 2017-02-23 02:34:46
- ជីវិតតារា
អាណិត ថន តារា ណាស់គ្រប់យ៉ាងគ្រាន់តែជាក្ដីសុបិន
- 2017-02-23 02:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិត ថន តារា ណាស់គ្រប់យ៉ាងគ្រាន់តែជាក្ដីសុបិន
ចន្លោះមិនឃើញ
អ្នកនាង ថន តារា បានប្រាប់ Sabay ថា គិតចាប់ពីថ្ងៃរៀបការរហូតមកដល់ពេលនេះជិតមួយឆ្នាំហើយ នៅមិនទាន់មានកូនទៀត។ នាងពិតជាចង់បានកូនខ្លាំងណាស់រហូតយល់សប្ដិឃើញខ្លួនឯងមានផ្ទៃពោះ តែវាគ្រាន់តែជាការសុបិនតែប៉ុណ្ណោះពេលភ្ញាក់ពីគេងឡើងអ្វីៗមិនដូចក្នុងយល់សប្ដិទេ។
បើទោះបីជាពេលនេះស្វាមីនាងមានកូនប្រុស១នាក់ទៅហើយក្ដី តែនាង និងស្វាមីនៅតែចង់បានកូនស្រី១នាក់ទៀតជាចំណងដៃ តែក្តីប្រាថ្នាមិនទាន់បានសម្រេចនៅឡើយទេ។ "អ្វីៗមានតែនៅក្នុងសុបិនទេអូន មិនទាន់មានក្នុងជីវិតពិតទេ ពេលសុបិនថាមានកូនបងសប្បាយចិត្តខ្លាំងណាស់ តែពេលភ្ញាក់ឡើងអត់មានអ្វីទាំងអស់ បងចង់ឲ្យការសុបិននោះក្លាយជាការពិតក្នុងពេលឆាប់ៗ"។ តារា បន្ថែម។
តារាសម្ដែងមកពីខេត្តកោះកុងសង្ឃឹមថាទេវតាឆ្នាំថ្មី នឹងប្រទានពរដល់រូបនាង និងស្វាមីឲ្យមានកូនតាមបំណងប្រាថ្នានៅក្នុងឆ្នាំ២០១៧នេះ។ ព្រោះកាលពីចុងឆ្នាំ២០១៦នាងបានទៅពិគ្រោះជាមួយគ្រូពេទ្យនៅប្រទេសថៃហើយបានប្រាប់ថាអាចនឹងមានកូននៅក្នុងឆ្នាំថ្មីគឺ ឆ្នាំ២០១៧ នេះឯង៕