• 2017-03-09 03:07:35
  • ជីវិតតារា

ស្នាម​របួស​ចាស់​នៅ​ឈឺ​ទើប​ ស្រីអ៊ីត សម្រេច​ចិត្ត​បែប​នេះ​

  • 2017-03-09 03:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​អ៊ីត​ បាន​លើក​ឡើង​ថា​ ក្រោយ​ពី​លែង​លះ​ជា​មួយ​ស្វាមី​រហូត​មក​​ដល់​ពេល​នេះ​នាង មិន​ទាន់​មាន​បុរស​ណា​ម្នាក់​នៅ​ក្នុង​ចិត្ត​ទេ​ ព្រោះ​មិន​ចង់​ជួប​ស្នេហ៍​ខក​ចិត្ត​ជា​លើក​ទី​២​នាំ​ឲ្យ​ឈឺ​ចាប់​ម្ដង​ទៀត​​។

​សម្រាប់​ជីវិត​គូ​លើក​ទី​២​នេះ​ ស្រី អ៊ីត ថា​ មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​រើស​យក​បុរស​ណា​​ម្នាក់​ធ្វើ​ជា​ មិត្ត​១០០ ឆ្នាំ​ត្រូវ​ប្រើ​ពេល​វេលា​ឲ្យ​យូរ​ដើម្បី​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ដែល​មិន​ត្រូវ​ឃើញ​គេ​ភ្លាម​ស្រឡាញ់​ភ្លែត​ទេ ព្រោះ​អនាគត​ប្ដី​ប្រ​ពន្ធ​នៅ​វែង​ឆ្ងាយ​មិន​មែន​យក​មួយ​ថ្ងៃ​១​ខែ​ឬ​មួយ​ឆ្នាំ​បែក​បាក់​គ្នា​ដោយ​សារ​តែ​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​ទេ​។

​តារា​កំប្លែង​មក​ពី​ខេត្ត​កំពង់​ស្ពឺ​និយាយ​ថា​៖​ " ដូច​បង​ប្អូន​ខ្លះ​មួយ​ចំនួន​គាត់​បាន​ដឹង​ហើយ​ពី​ជីវិត​ប្ដី​ប្រពន្ធ​​​ ​​មាន​ភាព​ល្វីង​ជូរ​ចត់​យ៉ាង​ម៉េច​ខ្លះ ពេល​ដែល​យើង​រស់​នៅ​អត់​ចុះ​សម្រុង​នឹង​គ្នា​​ អ៊ីចឹង​ខ្ញុំ​​អត់​អាច​ឃើញ​ភ្លាម​ដាក់​ចិត្ត​ស្រឡាញ់​ភ្លែត​ទេ​ ខ្លាច​ឈឺ​ចាប់​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ ដូច​ក្នុង​ពេល​នេះ​អញ្ចឹង​"។

កន្លង​មក​មាន​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​នាង​មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់​ក្រោយ​ពី​បែកបាក់​ពី​ស្វាមី​មិន​មែន​ជា​ការ​ពិត​ទេ​ នាង​សុំ​ច្រាន​ចោល។​​ ទំនាក់​ទំនង​នាង​ជាមួយ​បុរស​ម្នាក់​ហ្នឹង​ក្នុង​នាម​ជា​មិត្ត​រួម​ការងារ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​ទេ​។ ស្រី អ៊ីត បញ្ជាក់​៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់