• 2017-03-09 07:25:14
  • ស្ទីលតារា

ក្រោយ​​លេច​ឮ​ដំណឹង​​ទិញ​ផ្ទះ​ឥឡូវ​ ពេជ្រ ថាណា ប្ដូរ​រថយន្ត​ថ្មី​មុន​នេះ

  • 2017-03-09 07:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ ថាណា បាន​ទិញ​រថយន្ត​ Lexus Rx 330 2005 តម្លៃ​ខ្ទង់​ម៉ឺន​​ដុល្លារ​ បន្ទាប់​ពី​មាន​គម្រោង​ទិញ​ផ្ទះ​នៅ​ដើម​ឆ្នាំ​២០១៨​ ខាងមុខ​នេះ​។

ដោយ​រថយន្ត​ដែល​ទើប​នឹង​ទិញ​ថ្មី​នេះ​ ពេជ្រ ថាណា បាន​មក​ពី​ការ​លក់​ឡាន​ចាស់​យក​មក​បង្រ្គប់​ទិញ​ឡាន​ថ្មី៖ " បាទ​បង​ថ្ងៃ​នេះ​ខ្ញុំ​បាន​ទិញ​រថយន្ត​ម៉ាក Lexus Rx 330 ​ក្នុង​តម្លៃ​៣ ម៉ឺន​ដុល្លារ​ ហើយ​ខ្ញុំ​បាន​លក់​រថយន្ត​ Highlander ដែល​ធ្លាប់​ជិះ​កន្លង​មក​បាន​ ១២៥០០ ដុល្លារ​បង​ដើម្បី​យក​លុយ​មក​បង្គ្រប់​ទិញ​រថយន្ត​ Rx 300 នេះ​បង​"។

តារា​ចម្រៀង​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​ប្ដូរ​រថយន្ត​ថ្មី​នេះ ​ព្រោះ​ចង់​ឡើង​ស៊េរី​ ណា​មួយ​រថយន្ត​ Lexus Rx 330 នេះ​លោក​មាន​ចិត្ត​ស្រឡាញ់​វា​​យូរ​ហើយ ទើប​សម្រេច​ចិត្ត​ទិញ​តែ​ម្ដង​ទៅ​៕​​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់