• 2017-03-13 23:18:00
  • ស្ទីលតារា

ឡើង​កូដ​ភ្លាម​តារា​ល្បីៗ ប្ដូរ​រថយន្ត​ហូរហែ​នៅ​ដើម​ឆ្នាំ​២០១៧

  • 2017-03-13 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ភាព​ល្បី​​ល្បាញ​ជា​មួយ​នឹង​អាជីព​ចម្រៀង​ និង​សម្ដែង​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ប្រុស​ស្រី​មួយ​ចំនួន​មាន​ឱកាស​ផ្លាស់​​ប្ដូរ​រថយន្ត​ថ្មី​ជា​បន្ត​បន្ទាប់​​នៅ​ដើម​ឆ្នាំ​២០១៧​នេះ​។

ថ្ងៃ​នេះ​ Sabay សូម​លើក​យក​មក​បង្ហាញ​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ទាំង​៥​រូប​ដែល​ប្ដូរ​រថយន្ត​នៅ​ដើម​ឆ្នាំ​ ២០១៧ នេះ​រួម​មាន​៖​​

ម្ចាស់​ពាន​ Cambodian Idol រដូវ​កាល​ទី​១​លោក នី រតនា ប្ដូរ​រថយន្ត​ Toyota Camry 2005 មក​ជិះ​រថយន្ត​ម៉ាក​ Luxus Rx350 ក្នុង​តម្លៃ​៦៣០០០​ដុល្លារ​ ដើម្បី​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​។

ចំណែក​ឯ​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់ដំបង​ លោក ម៉ៅ ហាជី វិញ​បាន​ប្ដូរ​រថយន្ត​ Highlander មក​ជិះ​រថយន្ត​ម៉ាក​ Tundra ក្នុង​តម្លៃ​ជាង​៣០០០០​ ដុល្លារ​(ជាង​បីម៉ឺន​ដុល្លារ​) ។

ងាក​មក​ចាប់​អារម្មណ៍​ជា​មួយ​តួឯក​ស្រី​ក្នុង​រឿង​ "ហង្ស​បាក់​ស្លាប" កញ្ញា ដួង ម៉ានិច្ច​ ឯ​ណេះ​វិញ​ក៏​មិន​ណយ​ប៉ុន្មាន​ដែរ​នាង​បាន​លក់​រថយន្ត​ Camry Balen ចេញ​ ហើយ​មក​ទិញ​រថយន្ត​ម៉ា​ក​ Camry Hybrid ក្នុង​តម្លៃ​ ២៨០០០​ ដុល្លារ​(ពីរ​ម៉ឺន​ប្រាំ​បី​ពាន់​ដុល្លារ​)​។

រីឯ​តារា​ចម្រៀង​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក ពេជ្រ ថាណា បាន​ប្ដូរ​រថយន្ត Highlander មក​ជិះ​រថយន្ត​​ Luxus Rx 330 ក្នុង​តម្លៃ​ ៣០០០០ ដុល្លារ​ (បី​ម៉ឺនដុល្លារ​)​។

ត្រឡប់​មក​កាន់​ផលិត​ករ​វ័យ​ក្មេង​លោក ឡេង ណាវ៉ាត់ត្រា​ បាន​ទិញ​រថយន្ត​ម៉ាក​ Luxus 570 មួយ​គ្រឿង​ក្នុង​តម្លៃ ៨៧០០០ ដុល្លារ (ប្រាំ​បីម៉ឺន​ប្រាំ​ពី​ពាន់​ដុល្លារ​) ​បន្ថែម​ពី​លើ​រថយន្ត​ Tundra ដែល​កំពុង​ប្រើ​ប្រាស់​រាល់​ថ្ងៃ​។​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់