• 2017-03-15 23:18:00
  • ស្ទីលតារា

ល្បី​១ប្រាវ រីយ៉ា ប្តូរ​ពី​ជិះ​ម៉ូតូ​ទៅ​ឡាន​​ថ្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ

  • 2017-03-15 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ម៉ុន ផលចរិយា ហៅ​រីយ៉ា ដែល​​ល្បី​តាម​រយៈ​សម្ដែង​​តួឯក​ក្នុង​បទ"​ទីបំផុត" ​របស់ លោក ហេង ពិទូ ថ្មីៗ​នេះ កំពុងតែ​ជិះ​​រថយន្ត​១គ្រឿង​​​មាន​តម្លៃ​ដល់​ទៅ​៤ម៉ឺន​ដុល្លារ។

រថយន្ត​ដែល​ រីយ៉ា កំពុងតែ​ជិះ​​នោះ ម៉ាក LEXUS RX 400h ដោយ​នាង​​បាន​ទិញ​​តាំង​ពី​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​នាង​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។ មុន​ជិះ LEXUS RX 400h ស្រី​ស្អាត​រូប​នេះ ជិះ​ត្រឹម​តែ​​ម៉ូតូប៉ុណ្ណោះ។

និយាយ​ដោយ​មិន​លាក់លៀម រីយ៉ា បាន​ប្រាប់​ថា រថយន្ត​​ខាង​លើ ខ្លួន​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​​ការ​ទិញ​ផ្ដាច់​ឡើយ ពោល​គឺ​ទិញ​លក្ខណៈ​បង់​​រំលោះ ដោយ​ក្នុង​នោះ​នាង​មាន​ប្រាក់​ចំនួន​ពាក់​កណ្ដាល។ " មាន​លុយ​គ្រប់​ណា​បង​ខ្ញុំ​សន្សំ​បាន​តែ​២ម៉ឺន​អី​ទេ សល់​ម៉ានបង់​រំលោះ​តើ" រីយ៉ា​លើក​ឡើង។

មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ស្រី​រូប​នេះ​សម្រេច​ទិញ​រថយន្ត​ទាំង​មិន​ទាន់​​មាន​ប្រាក់​គ្រាប់ ហើយ​សុខចិត្ត​បង់​រំលោះ​ធនាគារ​បែប​នេះ ក៏​ព្រោះ​តែ​បច្ចុប្បន្ន​នាង​មាន​ការងារ​ច្រើន ដោយ​ការងារ​ទាំង​នោះ​ភាគ​ច្រើន​ចុះ​ថត​​ផ្លូវ​ឆ្ងាយ ក៏​ដូច​ជា​​ថត​រឿង​តាម​ខេត្ត ធ្វើ​MC មិន​អាច​ជិះ​​ម៉ូតូ​ដូច​មុន​បាន​ឡើយ។ ម្យ៉ាង​ទៀត​នាង​ដឹង​យ៉ាង​ច្បាស់​ថា ការងារ​សិល្បៈ​របស់​នាង អាច​រក​ចំណូល​មក​បង់​រំលោះ​ធនាគារ មិន​មាន​បញ្ហា​ឡើយ។ "ភ័យ​អី​បង​ការងារ​រឿង​ឥឡូវច្រើន​ដែរ បង់​​គេ​ភ្លេចៗ​ខ្លួន រួច​បាត់​ហើយ ព្រោះ​យើង​បង់​ឲ្យ​គេ​ពាក់​កណ្ដាល​ហើយ​ហ្នឹង"។ តួឯក​ស្រី​ក្នុង​រឿង"​វាល​ស្រែ​ស្នេហ៍​ខ្ញុំ" ថ្លែង។

កញ្ញា ម៉ុន ផលចរិយា ហៅ​រីយ៉ា ទើប​តែ​ចូល​សិល្បៈ​ជាង​១ឆ្នាំ​មក​នេះ​ទេ តាម​រយៈ​ការ​សម្ដែង​បទ"​ទីបំផុត​"​របស់​តារា​ចម្រៀង ហេង ពិទូ។ ជា​មួយ​បទ​ចម្រៀង​ល្បី​មួយ​នេះ បាន​ធ្វើ​ឲ្យ​ រីយ៉ា ចាប់​ផ្ដើម​មាន​ទីផ្សារ​​​​យ៉ាង​គំហុក ហើយ​មាន​ឱកាស​បាន​សម្ដែង​ភាពយន្ត​ជា​បន្ត​បន្ទាប់ ដែល​ភាគ​ច្រើន​​នាង​សុទ្ធតែ​ សម្ដែង​​តួឯក​ទាំង​អស់។ ភាពយន្ត​ដែល​នាង​ធ្លាប់​សម្ដែង​មាន​ដូច​ជា រឿង"​វាល​ស្រែ​ស្នេហ៍​ខ្ញុំ" រឿង"​កំពូល​ល្ងង់​នៅ​អាស៊ី" រឿង"​ព្យុះ​ជីវិត​ចិត្ត​អ្នក​​លេង​"ជា​ដើម៕

អត្ថបទ៖ ស៊ុន​ហួត

មតិយោបល់
អត្ថបទថ្មី