• 2017-03-21 04:56:53
  • ជីវិតតារា

ម៉ៅ ហាជី​ បដិសេធ​ថោន​ជួយ​ជ្រោមជ្រែង​ទិញ​ឡាន​ និង​ផ្ទះ

  • 2017-03-21 04:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ ម៉ៅ ហាជី​ ទិញ​ផ្ទះ​តម្លៃ​៧​ម៉ឺន​​ដុល្លារ​ និង​​រថយន្ត​ម៉ាក​ Tundra តម្លៃ​ជាង​៣​ម៉ឺនដុល្លារ​រួច​មក​ ក៏​ផ្ទុះ​ពាក្យ​ខ្សឹប​ខ្សៀវ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ថៅ​កែ​ផលិត​កម្ម​ថោន​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​ទិញ​នេះ​។​​

​​ទាក់​ទង​រឿង​រ៉ាវ​​ខាង​លើ​លោក ម៉ៅ ហាជី បាន​ប្រាប់​ Sabay ថា រថយន្ត​ និង​ផ្ទះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​គឺ​ជា​កម្លាំង​ញើស​ឈាម​លោក​ទាំង​អស់​ អត់​មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​សំណាក់​ថៅ​កែ​ផលិត​កម្ម​ថោន​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​ធំ​ម្នាក់​ណា​មក​ចិញ្ចឹម​រូប​លោក​ដែរ​។​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ពេញ​នេះ​ លោក​ចេញ​ច្រៀង​ខន​សឺត​​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ផង។

តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​និយាយ​ថា​៖ "អត់​ទេ​មួយ​ឆ្នាំ​ពេញ​ហ្នឹង​កម្លាំង​ញើស​ឈាម​ទាំង​អស់​និយាយ​ទៅ​ ផ្ទះ​ហ្នឹង​មិន​មែន​ទិញ​ដាច់​ទេ​គឺ​បង់​រំលោះ​​ក្នុង​មួយ​ខែ​​ខ្ញុំ​ត្រូវ​បង់​៦០០ ដុល្លារ​បង​ ​ហើយ​ឡាន​ទើប​ដូរ​ហ្នឹង​ដោយ​សារ​បង​ធម៌​អ្នក​លក់​ឡាន​គាត់​ស្គាល់​ យើង​ជំពាក់​​គាត់​ខ្លះ​អ៊ីចឹង​ណា​បង​ ហើយ​គាត់​អត់​សូវ​ខ្វាយ​ខ្វល់​រឿង​លុយ​ព្រោះ​យើង​រាប់​អាន​គ្នា​ដូច​បង​ប្អូន"។

លោក​ថា​ ហេតុ​ដូច​ច្នេះ​សុំ​បង​ប្អូន​ទស្សនិកជន​ដែល​តែង​តែ​គាំ​ទ្រ​រូប​លោក​កន្លង​មក​សុំ​កុំ​យល់​ច្រឡំ​​​ថា​លោក​មាន​អ្នក​ចិញ្ចឹម​នៅ​ពីក្រោយ​ខ្នង​ទាំង​ឡាន​ និង​ផ្ទះ​គឺ​ជា​កម្លាំង​ញើស​ឈាម​របស់​លោក​សុទ្ធសាធ៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់