- 2017-03-21 05:21:04
- ជីវិតតារា
ឈិត សុជាតា ប្រកាសថា នាងលែងជាមនុស្សក្នុងសង្គមសិល្បៈទៀតហើយ!
- 2017-03-21 05:21:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សុជាតា ប្រកាសថា នាងលែងជាមនុស្សក្នុងសង្គមសិល្បៈទៀតហើយ!
ចន្លោះមិនឃើញ
នាយិកាក្រុមហ៊ុន អេស ធី អេ ធួរ អ្នកនាង ឈិត សុជាតា បានឆ្លើយប្រាប់ Sabay ថា ចាប់ពីពេលនេះ តទៅនាងនឹងឈប់ពីសិល្បៈរហូតហើយ។
នៅមុននេះបន្តិច តារាសម្ដែង ឈិត សុជាតា ដែលស្ងប់ស្ងាត់ការងារសិល្បៈ បានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការបញ្ចេញឲ្យដឹងពីការដែលនាងសម្រាលបានកូនភ្លោះនៅប្រទេសថៃ ខណៈកន្លងមក ប្រិយមិត្តមិនទាន់ដឹងពីរឿងនាងមានស្វាមី ធ្វើឲ្យប្រិយមិត្តចង់ដឹងនរណាជាស្វាមីនាង។
បញ្ហានេះ អ្នកនាង បានឆ្លើយប្រាប់ Sabay ថា អ្នកនាង ពិតជាមានស្វាមីមែន ដោយស្វាមីរូបនោះ ជាមន្ត្រីរាជការផង ជាពាណិជ្ជករផង។ បែបនេះក្ដី អ្នកនាង សុំមិនអធិប្បាយលម្អិតពីឪពុករបស់កូនភ្លោះនាង តែជំនួសដោយការប្រាប់ថា អ្នកនាងលែងជាមនុស្សក្នុងសង្គមសិល្បៈទៀតហើយ។
“អធ្យាស្រ័យ ដោយសារខ្ញុំបានលាលែងពីការងារសិល្បៈហើយ ដូច្នេះមិនចាំបាច់ផ្ដល់បទសម្ភាសន៍រឿងផ្ទៃក្នុងឯកជនទៀតទេ។ អ្វីដែលខ្ញុំចង់ប្រាប់មហាជនអោយដឹង គឺអតីតអ្នកសិល្បៈម្នាក់នេះ មានប្ដី មានកូន បានសាងគ្រួសារពេញលេញ១ហើយ”។ ឈិត សុជាតា ថ្លែង។
អតីតសិល្បការិនីមកពីខេត្តតាកែវរូបនេះ បញ្ជាក់ទៀតថា ១០០% គឺនាងចេញពីសិល្បៈហើយ ហើយនេះជាការសម្រេចចិត្តរបស់ខ្លួនអ្នកនាងផ្ទាល់ ដោយមិនមានពាក់ព័ន្ធនឹងស្វាមីឡើយ ព្រោះពេលនេះអ្នកនាងមានក្រុមគ្រួសារ ដែលមានទាំងស្វាមី និងកូនភ្លោះទៀត។ ដូច្នេះការសម្រេចចិត្តចោលអាជីពដែលធ្លាប់យឹតយោងខ្លួនមួយនេះ គឺដើម្បីយកពេលមកមើលថែគ្រួសារ។
ក្រៅអាជីពសិល្បៈដែលនាងមានជំនាញ សម្ដែង ពិធីការិនី និងបង្ហាញម៉ូដ ឈិត សុជាតា ត្រូវបានគេដឹងថា មានក្រុមហ៊ុនទេសចរណ៍ផ្ទាល់ខ្លួនមួយដែរ ដែលបានបើកដំណើរការច្រើនឆ្នាំណាស់មកហើយ។ ដូច្នេះហើយ ក្រៅពីការសម្រេចចិត្តចាកចេញពីសិល្បៈដើម្បីយកពេលវេលាផ្ដល់ឲ្យគ្រួសារ អ្នកនាង ក៏ត្រូវការពេលដើម្បីយកចិត្តទុកដាក់លើជំនួញផ្ទាល់ខ្លួនមួយនេះដែរ៕