• 2017-03-23 01:55:23
  • ជីវិតតារា

ព្រះ​កាយ​ ច័ន្ទ​ លាត​ត្រដាង​ចំណុច​ពិសេស​ លើ​ដង​ខ្លួន​​ដែល​ទស្សនិកជន​ចាប់​អារម្មណ៍​

  • 2017-03-23 01:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​កាយ ច័ន្ទ​ បាន​ប្រាប់​ Sabay ថា​នៅ​លើ​រូប​រាង​កាយ​​ចំណុច​ពិសេស​​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​នោះ​គឺ​រូប​រាង​កាយ​ដ៏​ស្រឡូនរបស់​នាង​តែ​ម្ដង​។

តួអង្គ​នាង​ ផ្កាយព្រឹក រូប​នេះ​​បន្ថែម​ថា​ "បើ​តាម​នាង​ខ្ញុំ​ស្រង់​មតិ​មួយ​ចំនួន​ដែល​​បង​ប្អូន​និយាយ​មក​កាន់​នាង​ខ្ញុំ​ ភាគ​ច្រើន​គាត់​ថា​ពួក​គាត់​ស្រឡាញ់​រាង​របស់​នាង​ខ្ញុំ​ដោយ​សារ​តែ​ដៃ​ជើង​កម្ពស់​និង​អម្ពរ​វា​សម​សួន​ជាមួយ​រូប​រាង​កាយ​របស់​​យើង​ គាត់​ថា​អ្នក​ខ្លះ​មាន​ខ្លី​លើ​វែង​ក្រោម​ ដូចជា​ខ្លួន​វែង​ជើង​ខ្លី​ជា​ដើម​បង​"។

ចំណែក​ឯ​ ព្រះកាយ ច័ន្ទ​ ផ្ទាល់​ក៏​ពេញ​ចិត្ត​រូប​រាងកាយ​ដ៏​ស្រឡូន​របស់​ខ្លួន​ដែរ​។​ មូល​ហេតុ​ដែល​ដែល​បង​ប្អូន​មួយ​ចំនួន​​ស្រឡាញ់​រូប​រាង​កាយ​របស់​ ព្រះកាយ ច័ន្ទ​ ព្រោះ​នាង​ជា​អ្នក​របាំ​បូរាណ​​មាន​ការ​ហាត់​ពត់​លត់​ដំ​តាំង​ពី​ក្មេង​ទើប​ធ្វើ​ឲ្យ​កាយ​សម្បទា​​មាន​ភាព​ស្រឡូន​​ស្រស់​ស្អាត និង​ទន់​ភ្លន់​ផង​ដែរ​៕​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់