• 2017-03-28 04:08:13
  • ស្ទីលតារា

ហេង ស្រីពេជ្រ រក​ឃើញ​ស្នេហ៍​ថ្មី​ក្រោយ​ពី​ខក​ស្នេហ៍​លើក​ទី១​

  • 2017-03-28 04:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​​ខក​បំណង​ស្នេហ៍​ទី​មួយ​រួច​មក​ពេល​នេះ​ ហេង ស្រីពេជ្រ បាន​​ជួប​ប្រទះ​ជា​មួយ​និង​ស្នេហា​ទី​២​កំពុង​តែ​ប្រើ​ពេល​វេលា​ដើម្បី​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ហេង ស្រីពេជ្រ បាន​ប្រាប់​ Sabay ថា​​​ឥឡូវ​នេះ​មាន​បុរស​​ជា​ច្រើន​តាម​សុំ​ស្នេហ៍​មាន​ទាំង​ក្មេង​ ចាស់​ និង​វ័យ​កណ្ដាល​ តែ​ក្នុង​ចំណោម​បុរស​ទាំង​អស់​ហ្នឹង​នាង​​ពេញ​ចិត្ត​បុរស​ម្នាក់​​ ជា​អាណិកជន​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ ​មាន​វ័យ​បង​នាង​ប្រហែល​២ ទៅ​៣​ ​ឆ្នាំ​តែ​ប៉ុណ្ណោះ។​ ចំណែក​ឯ​បុរស​ក្មេង​ និង​វ័យ​ច្រើន​ជាង​ ស្រីពេជ្រ មិន​ប៉ង​ប្រាថ្នា​មក​ធ្វើ​ជា​គូ​អនាគត​ឡើយ​។

ទាក់​ទង​និង​ចូល​រោង​នៅ​ថ្ងៃ​ណា​ជាមួយ​បុរស​ដែល​ជា​អាណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថ្ងៃ​ណា​​នោះ​ ហេង ស្រីពេជ្រ បាន​និយាយ​ថា៖​ "បង​សុំ​ពេល​មួយ​ឆ្នាំ​ដើម្បី​មើល​ចិត្ត​ថ្លើម​គ្នា​ បើ​ក្នុង​មួយ​ឆ្នាំ​ហ្នឹង​បង​មើល​ឃើញ​គាត់​ថា​ជា​បុរស​ដែល​ល្អ​ពិត​​បង​អាច​ទុក​ចិត្ត​បាន​ហើយ​ បង​នឹង​សម្រេច​ចិត្ត​ចូល​រោង​ការ​ជាមួយ​គាត់​ក្នុង​ពេល​ឆាប់​ៗ​ តែ​អ្វី​ក៏​ដោយ​យើង​ត្រូវ​ការ​ពេល​វេលា​ណា​អូន​ព្រោះ​បង​មិន​ចង់​ខក​ស្នេហ៍​ជា​លើក​ទី២"។

ស្រីពេជ្រ អះអាង​ថា​ ស្នេហ៍​ទី២​​និង​មិន​ធ្វើ​ឲ្យ​នាង​ខក​បំណង​ដូច​ស្នេហ៍​លើក​ទី​១​ឡើយ​។ ហេតុ​ផល​ដែល​នាង​សង្ឃឹម​ថា​ស្នេហ៍​ទី២​នេះ​ និង​មិន​ធ្វើ​ឲ្យ​នាង​ខក​បំណង​ដូច​ស្នេហ៍​ទី​១​ ដោយ​សារ​តែ​​បុរស​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​ជាមនុស្ស​ចាស់​ទុំ​​ចេះ​ស្វែង​យល់​រឿង​រ៉ាវ​សង្គម​ និង​មាន​ជីវិត​ស្រដៀង​នាង​ផង​ដែរ​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី