• 2017-04-06 23:30:00
  • ភាពយន្ត

ណាតាហ្សា ថា​ឈាម​ពេញ​ខ្លួន​ពេល​សម្ដែង​រឿង​ខ្មោច​ម្ដងៗ​

  • 2017-04-06 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង​ស្រី ណាតាហ្សា បាន​លើក​ឡើង​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ថ្មី​ថា​ពេល​នាង​សម្ដែង​ក្នុង​រឿង​ខ្មោច​ម្ដង​ៗគឺ​ឈាម​ពេញ​ខ្លួន​រាល់​ៗ​លើក។

ណាតាហ្សា និយាយ​ថា ជាក់​ស្ដែង​ក្នុង​រឿង​ "កំណត់​ហេតុ​នាង​នាថ" គឺ​ពេល​សម្ដែង​នាង​តស៊ូ​ខ្លាំង​ព្រោះ​កាល​ដែល​សម្ដែង​ធ្វើ​ជា​តួ​ខ្មោច​ត្រូវ​តុប​តែង​មុខ​ឲ្យ​ដូច​ខ្មោច​ពិត​ប្រាកដ ដូច្នេះ​ហើយ​គ្រឿង​តុប​តែង​ខ្លួន​ទាំង​នោះ​ភាគច្រើន​មាន​ជាតិ​កាវ​​ស្អិត។ "ខ្ញុំ​ត្រូវ​ចំណាយ​ពេល​តុប​តែង​ខ្លួន​ជា​ខ្មោច​ ៣ ទៅ ៤ ម៉ោង​មុន​ពេល​ថត​ ពេល​សម្ដែង​ចប់​​បក​ចេញ​ម្ដងៗ​គឺ​ឈាម​​ពេញ​ខ្លួន​ព្រោះ​វា​ស្អិត​ខ្លាំង​ពេក តែ​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា" ស្រីស្អាត​បន្ត។

រឿង​ថ្មី​​​​របស់​ ណាតាហ្សា គឺ​ "កញ្ចក់" របស់​ផលិតកម្ម មហាហង្ស ហើយ​រឿង​ថ្មី​នេះ​​នាង​នឹង​ត្រូវ​សម្ដែង​ជា​តួអង្គ​ខ្មោច​ដដែល​ ដោយ​ខ្មោច​នោះ​រស់​នៅ​ក្នុង​កញ្ចក់​តាម​លង​បន្លាច​តួ​ឯក​ស្រី ភិន សុដាលីស រហូត៕​​​​​

អត្ថបទ៖ Samedy

មតិយោបល់