ប្រមាញ់បាន ណាតាហ្សា ទៅទទួល Booysen ជាសង្សារត្រឡប់ពីព្យាបាលរបួស
តារាសម្ដែងស្រីវ័យក្មេង ណាតាហ្សា ដែលគេដឹងថាជាសង្សារសំណព្វចិត្តរបស់កីឡាករបាល់ទាត់ក្រុមភ្នំពេញក្រោន គឺកីឡាករ Booysen នោះ ម្សិលមិញនេះ ត្រូវបានគេឃើញទៅទទួលមិត្តប្រុសរូបនេះ ត្រឡប់មកពីព្យាបាលរបួសនៅប្រទេសកំណើតវិញ។
រូបភាពទាំង ៧ សន្លឹកដែលបង្ហាញពីការស្និទ្ធស្នាលស្អិតល្មួតរបស់គូសង្សារទាំងពីរនេះ ត្រូវបានក្រុមការងារ Sabay ឆ្មក់បានពេលនាងទៅរង់ចាំទទួលកីឡាកររបស់ក្លិបភ្នំពេញក្រោននៅប្រលានយន្តហោះយប់មិញ ។ តាមរយៈរូបថត បានឲ្យឃើញថាតួឯកស្រីក្នុងរឿង "កំណត់ហេតុនាងនាថ” ស្លៀកពាក់ស្ទីល swag ដែលយុវវ័យបច្ចុប្បន្ននិយម ហើយគ្រាន់តែ Booysen Shane មកដល់ភ្លាមនាងបានស្ទុះរត់ទៅឱបកភ្លែតតែម្ដង។
មិនត្រឹមតែប៉ុណ្ណោះ តាំងពីកីឡាករវ័យ ២៧ ឆ្នាំមកដល់ នាងបានតោងដៃជាប់មិនលែងឡើយសូម្បីតែពេលបណ្ដើរគ្នាទៅរថយន្តក៏នាងមិនឲ្យសង្សារទៅឆ្ងាយពីខ្លួនឡើយ៕
អត្ថបទ៖ទ្រី រ៉ាវី