• 2019-01-09 08:41:04
  • ជីវិតតារា

ដូចឲ្យប្រផ្នូលខកជើងយន្តហោះ ណាតាហ្សា កូនកាត់ខ្មែរ-ឥស្លាមជួបគ្រោះថ្នាក់ចរាចរពាក់កណ្តាលផ្លូវ

  • 2019-01-09 08:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញវេលាម៉ោង១២រំលងអាធ្រាតជិតចូល១យប់ឈានចូលថ្ងៃទី០៩ ខែមករា តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាម កញ្ញា ណា​ តាហ្សាបានជួបគ្រោះថ្នាកចរាចរណ៍ ដោយសារឡានបុកគ្នា។ ហេតុការណ៍យប់មិញនេះ​ដែរ កើតឡើង​នៅម្តុំ ស្រុកកគរ ខេត្តពោធិ៍សាត់ ដូចឲ្យប្រផ្នូលទុកមុន​ ២ថ្ងៃមុនធ្វើដំណើរផ្លូវឆ្ងាយ។

តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាមបានផ្តល់បទសម្ភាសមកកាន់ Sabay​ ថា​៖ "ខ្ញុំពិតជានៅភ័យមិនបាត់ចំពោះហេតុការណ៍គ្រោះថ្នាក់យប់មិញ។ វាហាក់នៅជាប់នៅនឹងភ្នែករបស់ខ្ញុំដោយឡាន ១បាំងកន្លះបានបែកកង់ជ្រុលចង្កូតបុកជាមួយឡានក្រុងរបស់ខ្ញុំដែលធ្វើដំណើរផ្ទុយទិសគ្នាពីភ្នំពេញទៅកាន់ប៉ោយប៉ែត ចាំទៅថៃបន្ត ក៏ជួបគ្រោះថ្នាក់នេះតែម្តង"។ នេះតាមសម្តីរបស់ ណាតាសា​។

ពិសេសតារាស្រីរូបនេះបានបញ្ជាក់បន្ថែមថាពេលនេះ រូបនាងមានសុវត្ថិភាពល្អ មិនមាន​រងរបួសធ្ងន់ធ្ងរដល់អាយុជីវិតទេ គ្រាន់តែខកខានធ្វើដំណើរទៅប្រទេសថៃទៀតបានដោយបានបាត់ លិខិតឆ្លងដែន និងកំពុងស្នើរសុំដល់អ្នករើសបានសុំជួយទំនាក់ទំនងប្រគល់ឲ្យរូបនាងវិញផង។

មួយទៀតដោយសារទឹកដោះម្តាយថ្លៃធ្វើឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរបួសត្រង់ជើងខាងឆ្វេងតិចតួចប៉ុណ្ណោះ តែរាងនៅភ័យ ព្រោះមិនធ្លាប់ជួបពីមុន ហើយនេះជាលើកទី១ក្នុងជីវិត។ ពេលនេះនាងកំពុងនៅក្នុង​ក្រុងប៉ោយប៉ែត រង់ចាំបន្តដំណើរទៅថៃព្រោះមិនអាចអាក់ខានការកុម្មង់ឥវ៉ាន់របស់នាងឡើយ៕

ផ្តល់សិទ្ធអត្ថបទ &​ រូបភាពដោយ៖ កញ្ញា ណា​​ តាហ្សា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទថ្មី