• 2017-04-07 00:11:00
  • ព័ត៌មាន

បទ​ពិសោធន៍ មាស សាលី ទទួល​បាន​លុយ​ ទាំង​​ហួស​ចិត្ត​(វីដេអូ)

  • 2017-04-07 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ មាស សាលី​ បាន​​បង្ហាញ​បទ​ពិសោធន៍​ហួស​ចិត្ត​មួយ​ ដែល​បាន​កើត​ឡើង​លើ​រូប​លោក​​ផ្ទាល់​កាល​ពី​​ប្រឡូក​សិល្បៈ​ដំបូង​។

រឿង​រ៉ាវ​នោះ​ លោក​បាន​ឲ្យ​ដឹង​ថា​ វា​ជា​រឿង​ហួស​ចិត្ត​មួយ​ កំឡុង​កាល​លោក​កំពុង​ល្បី​បទ "អង្គរក្ស​បេះ​ដូង​" និង​បទ "រំចង់​ប្រែ​ពណ៌​" លោក​ត្រូវ​បាន​កម្មវិធី​ការ​ប្រគំ​តន្ត្រី​មួយ​ អញ្ជើញ​ទៅ​ច្រៀង​នៅ​ភូមិ​វប្បធម៌​ខេត្ត​សៀមរាប។ ដែល​កាល​នោះ​លោក​មិន​ដឹង​ថា​ ត្រូវ​យក​លុយ​ពី​អ្នក​រៀបចំ​កម្មវិធី​ប៉ុន្មាន​ លោក​ថា​ទើប​ថ្មោង​ថ្មី​ មិន​មាន​បទ​ពិសោធន៍។

ក្នុង​ន័យ​ខាង​លើ​នេះ​លោក​មិន​ចង់​សំដៅ​ទៅ​លើ​ អ្នក​រៀបចំ​កម្មវិធី​ឡើយ ពោល​លោក​គ្រាន់​តែ​ចង់​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៅ​ដល់​ទស្សនិកជន​ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​​កន្លង​មក។​​

ចង់​ដឹង​រឿង​រ៉ាវ​នោះ​បែប​ណា ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី