• 2017-04-15 03:32:03
  • ស្ទីលតារា

ម៉ូដ​សំលៀក​បំពាក់​កប់ៗ​របស់​តារាល្បីៗ ​លើ​ឆាក​ Carnival យប់​មិញ!

  • 2017-04-15 03:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​​តន្ត្រី​ខ្នាត​យក្ស​ Anchor Beach Carnival 2017 បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​ ១​ថ្ងៃ​ ហើយ​ ដោយ​តារា​ជួរ​មុខ​ទាំង​អស់​លេង​ម៉ូដ​សំលៀក​បំពាក់​កប់ៗ​ហ្មង។

កាល​ពី​រាត្រី​ទី​១​​កន្លង​ទៅ​យប់​មិញ​នេះ​មាន​អ្នក​គាំទ្រ​ចូល​រួម​ជាច្រើន ដោយ​អម​បរិយាកាស​យ៉ាង​សប្បាយ​រីក​រាយ​លើ​វាល​ខ្សាច់​ ជាមួយ​នឹង​​តារា​ចម្រៀង​ជួរ​មុខ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ ព្រះរាជាណាចក្រ​​ថៃ ដែល​បង្ក​ឲ្យ​កាន់​តែ​មាន​ភាព​ហ៊ោ​កញ្ជ្រៀវ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​គាំទ្រ​មាន​ទាំង​ខ្មែរ និង​បរទេស​បាន​រាំ​តាម​ក្បាច់​រាំ​ផ្សេងៗ​របស់​កំពូល​តារា​ទាំង​២​ប្រទេស​ផង​ដែរ។​

​​​​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស ​Anchor Beach Carnival 2017 នៅ​សល់​២​ថ្ងៃ​ទៀត ដែល​នឹង​រៀបចំ​ឡើង​នៅ​បរិវេណ​ឆ្នេរ​ឯករាជ្យ ​ខេត្ត​ ព្រះសីហនុ។ កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា​យប់​នេះ៕​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទថ្មី