• 2017-04-19 03:37:28
  • ជីវិតតារា

កូន​ប្រុស​ពៅ​យាយ​ យ៉យ​ ចង់​ជួប​ម្ដាយ​រាល់​ថ្ងៃ​តែ​មិន​អាច​ព្រោះ​ហេតុផល​១

  • 2017-04-19 03:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​​ជាប់​រវល់​ជាមួយ​ការ​ងារ​សិល្បៈ​​​រក​ពេល​ទំនេរ​គ្មាន​បាន​ធ្វើ​ឲ្យ​នាយ​ ព្រែក និង​អ្នក​កំប្លែង​ជើង​ចាស់​អ្នក​ស្រី​ នួន សារី ហៅ​យាយ​ យ៉យ​ ដែល​ត្រូវ​ជា​ម្ដាយ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​​ជួប​គ្នា​ដូច​ពេល​មុន​។​​

ខេង រតនៈ​ ហៅ​នាយ​​ ព្រែក បាន​​ប្រាប់​ Sabay ថា​៖​ ​ទោះ​បី​ជា​នាយ​ និង​អ្នក​ម្ដាយ​​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ជា​មួយ​គ្នា​ក្ដី​តែ​ពេល​វេលា​បាន​ជួប​គ្នា​មាន​តិច​តួច​បំផុត​​ ព្រោះ​អ្នក​ម្ដាយ​ត្រូវ​ចេញ​ទៅ​កាត់​សក់​តាម​រោង​ការ​ លេង​កំប្លែង​ និង​ច្រៀង​អាយ៉ៃ​​ឆ្លង​ឆ្លើយ​នៅ​តាម​ខេត្ត​​ ពេល​ខ្លះ​ក្នុង​មួយ​ខែ​ នាយ​ បាន​ជួប​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​១​ដង​ទៅ​ ២​ ដង​តែ​ប៉ុណ្ណោះ​​​។

កូន​ប្រុស​ពៅ​ យាយ យ៉យ រូប​នេះ​និយាយ​ថា​៖​ "​​ខ្ញុំ​ជា​កូន​ពៅ​អញ្ចឹង​នឹក​គាត់​ខ្លាំង​ណាស់​ ឲ្យ​តែ​ទំនេរ​ដឹង​តែ​ទៅ​លេង​គាត់​ហើយ​ ពេល​ខ្លះ​ខ្ញុំ​ទំនេរ​ ម៉ាក់​ខ្ញុំ​គាត់​ជាប់​រវល់​ខ្ញុំ​តែង​តែ​ជូន​គាត់​ទៅ​​សម្ដែង​ ក្នុង​កម្មវិធី​ផ្សេង​ៗ​​មិន​ថា​នៅ​តាម​ខេត្ត​ ឬ​នៅ​ទី​ក្រុង​ភ្នំពេញ​ទេ​បង​"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់