• 2017-04-26 02:24:20
  • ស្ទីលតារា

Angelababy រាង​ មុខ​មាត់​នៅ​តែ​ខ្ញង់ ទោះ​ទើប​សម្រាល​កូន​

  • 2017-04-26 02:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្រាល​កូន​បាន​៣​ខែ តារា​សម្ដែង​និង​ម៉ូដែល​ចិន Angelababy បាន​បង្ហាញ​វត្តមាន​សាជាថ្មី​ក្នុង​សិល្បៈ ដោយ​ចូលរួម​ក្នុង​កម្មវិធីកម្សាន្ត "Keep Running” ជាមួយ​សមាជិក​ក្រុម​៧​នាក់​ផ្សេង​ទៀត។ ​​​​

ក្រោយ​ចប់​ពី​កម្មវិធី​នេះ​ កាល​ពី​​ទី ២៥ ខែ មេសា ឆ្នាំ​ ២០១៧​ សមាជិក​​ទាំង​អស់​បាន​នាំ​គ្នា​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ជាមួយ​ក្មេង​ៗ​ជា​ច្រើន​​នាក់។ ជា​ការពិត​ការ​វិលត្រឡប់​យ៉ាង​លឿន​របស់ Angelababy បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចិន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ មូលហេតុ ត្បិត​តែ​ទើប​សម្រាល​​កូន​មែន​តែ​​តារា​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ថែរក្សា​សម្រស់​របស់​ខ្លួន​​ឲ្យ​នៅ​ស្អាត​បាន​ជា​ធម្មតា មិន​ធ្លាក់​សម្រស់​ទៅ​ណា​ទេ៕ ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី