• 2017-05-09 05:07:04
  • ជីវិតតារា

បាន​ងារ​ជា​កូន​ប្រសា​​ឯក​ឧត្ដម​ហើយ លី ច័ន្ទ​សីហា នៅ​បន្ត​សិល្បៈ​ទៀត​ ឬ​ អត់?

  • 2017-05-09 05:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​នារី​ម្នាក់​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​វ័យ​កុមារ​ លី ច័ន្ទ​សីហា អះអាង​ប្រាប់​ Sabay ថា​ក្រោយ​រៀប​ការ​ខ្លួន​នឹង​ឈប់​ទទួល​ការងារ​សិល្បៈ​ ហើយ​ងាក​មក​​យក​ចិត្ត​ទុក​ដាក់​លើ​ជំនួញ​វិញ​ម្ដង។

តារាស្រី​រូប​នេះ​លើក​ឡើង​ថា នាង​មិន​លាលែង​ពី​ការងារ​សិល្បៈ​ទាំង​ស្រុង​ទេ គ្រាន់តែ​ទទួល​ក្នុង​លក្ខខណ្ឌ​ខ្លះ​ប៉ុណ្ណោះ។ ​"បង​ឈប់​ហើយ​អូន​​សម្រាប់​ថត​រឿង​ផ្សេងៗ​ តែ​សម្រាប់​ការ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​អី​ហ្នឹង​បង​នៅ​តែ​ឡើង​ធម្មតា"។ នាង ថ្លែង។

សីហា​ រៀប​រាប់​ពី​មូលហេតុ​ថា៖ "​បង​ឈប់​ព្រោះ​ ​រវល់​ជា​មួយ​ជំនួញ​ផ្ទាល់​ខ្លួន​ ហើយ​ណា​មួយ​គាត់​(ស្វាមី​) ក៏​មិន​ចង់​ឲ្យ​បន្ត​វិស័យ​សិល្បៈ​នេះ​ដែរ"។

តារា​ទឹក​ភ្នែក លី ច័ន្ទសីហា បាន​រៀប​ការ​ជា​មួយ​មន្ត្រី​យោធា ច័ន្ទ ថៃសេង ដែល​ជា​កូន​ឯក​ឧត្ដម​ក្នុង​ស្ថាប័ន​មួយ កាល​ពី​ថ្ងៃ​ទី ០៥ ខែ​ មិនា​ឆ្នាំ​២០១៧ កន្លង​ទៅ​​នេះ៕

អត្ថបទ៖ សុខណា

មតិយោបល់