- 2017-05-10 02:09:25
- ជីវិតតារា
ដួង ម៉ានិច ប្រាប់ហេតុផលមួយ ដែលនាងព្រួយនៅក្រមុំសៅកែ
- 2017-05-10 02:09:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដួង ម៉ានិច ប្រាប់ហេតុផលមួយ ដែលនាងព្រួយនៅក្រមុំសៅកែ
ចន្លោះមិនឃើញ
ក្រោយពីបែកបាក់ស្នេហាជាមួយអាណិកជនខ្មែររស់នៅអាមេរិកអស់៤ឆ្នាំមកនេះ ដួង ម៉ានិច្ច មិនទាន់រកឃើញស្នេហ៍ថ្មីទេ រហូតធ្វើឲ្យនាងព្រួយបារម្ភខ្លាចនៅក្រមុំសៅកែ។
ដួង ម៉ានិច្ច បានប្រាប់ Sabay រយៈពេល៤ឆ្នាំមកនេះនាងពិតជាឆ្ងល់ខ្លួនឯងខ្លាំងណាស់ជាអ្នកសិល្បៈមួយរូបដែរតែហេតុអ្វីបានគ្មានបុរសណាម្នាក់មកតាមស្រឡាញ់ ខុសប្លែកពីអ្នកធម្មតាដែលពួកគេមិនមែនជាអ្នកសិល្បៈតែមានអ្នកតាមស្រឡាញ់ និងចូលរោងការជាបន្តបន្ទាប់។
“ខ្ញុំហ៊ានស្បថជូនឥឡូវនេះ អត់មានបុរសណាម្នាក់តាមស្រឡាញ់ខ្ញុំទេ ៤ ឆ្នាំហើយមិនមែនលេងសើចទេបង ហើយមិនមែន១ខែឬ២ខែ ៤ ឆ្នាំយូរណាស់ ពេលនេះខ្ញុំអាយុ២៧ ហើយសង្ស័យតែនៅក្រមុំសៅកែហើយមើលទៅ បើអ្នកក្រមិនហ៊ានអ្នកមានមិនចូលអញ្ចឹង"។ តួឯកស្រីក្នុងរឿង "ហង្សបាក់ស្លាប" ថ្លែង។
ម៉ានិច្ច បញ្ជាក់ថា ពេលនេះនាងពិតជាចង់មានស្នេហាខ្លាំងណាស់ តែមិនដឹងធ្វើយ៉ាងណានោះទេ បើគ្មានពេលវេលាគ្រប់គ្រាន់ឲ្យខ្លួនឯង ម្យ៉ាងទៀតពេលនេះក៏គ្មានបុរសណាម្នាក់មកស្រឡាញ់នាងដែរអ្វីគ្រប់យ៉ាងសម្រេចទៅលើព្រហ្មលិខិតទៅចុះ៕