• 2017-05-10 07:11:45
  • ជីវិតតារា

អារម្មណ៍​មួយ​ គូម៉ា មិន​អាច​បំភ្លេច​បាន​ពេល​នៅ​ក្បែរ​ ម៉ៅ គីមធីតា​

  • 2017-05-10 07:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​ដែល​តួ​អង្គ​ក្នុង​រឿង​​ "មន្ត​ស្នេហ៍​លេខា​" ម៉ៅ គីមធីតា ​បាន​ធ្វើ​ឲ្យ​​លោក​ គូម៉ា មាន​អារម្មណ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ពេល​នៅ​ក្បែរ​នាង​ម្ដង​ៗ​។ តើ​ ម៉ៅ គីមធីតា ធ្វើ​អ្វី​ខ្លះ​បាន​ជា​ធ្វើ​ឲ្យ​ គូម៉ា បំភ្លេច​មិន​បាន​នៅ​អារម្មណ៍​១​ហ្នឹង​?

គូម៉ា បាន​ប្រាប់​ Sabay ថា ម៉ៅ គីមធីតា គឺ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​បំផុត​ ព្រោះ​នាង​​​មាន​ភាព​រួស​រាយ​រាក់​ទាក់​ និង​កាយ​វិការ​ក្រមិចក្រមើម​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​រីករាយ​ផង​ដែរ​។ " ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់(ម៉ៅ គីមធីតា) ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​បង​ គាត់​​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច​សប្បាយ​គ្រប់​ពេល​ដែល​ខ្ញុំ​នៅ​ក្បែរ​គាត់ ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​ចំណុច​ល្អ​មួយ​របស់​គាត់​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​"។

ទោះ​បី​ជា​ គូម៉ា នៅ​ក្បែរ​ ម៉ៅ គីមធីតា មាន​អារម្មណ៍​ល្អ​យ៉ាង​ណា​ក្ដី​ តែ​លោក​សុំ​បញ្ជាក់​ថា​អារម្មណ៍​មួយ​នេះ​មិន​មែន​ជា​ស្នេហា​ទេ​​ ភាព​ស្និទ្ធស្នាល​កន្លង​មក​​​រាប់​អាន​គ្នា​​ក្នុង​នាម​ជា​បង​ប្អូន​សិល្បៈ​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​​ពី​ហ្នឹង​ឡើយ​។​

លោក​ថា​​៖​ " រឿង​តទៅ​មុខ​ទៀត​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​បង​ បើ​ដល់​ពេល​ហ្នឹង​ខ្ញុំ​ស្រឡាញ់​ ធីតា មែន​ចាំ​ដល់​ពេល​ហ្នឹង​ចាំ​គិត​​ ព្រោះ​ខ្ញុំ​ទាំង​ពីរ​នាក់​ពេល​នេះ​រវល់​ការ​ងារ​សិល្បៈ​រៀង​ៗ​ខ្លួន​"៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់