• 2017-05-14 02:12:20
  • ជីវិតតារា

ទិវា​មាតា​ពិភព​លោក​ រតនៈ វិសិដ្ឋ និយាយ​អ្វី​ខ្លះ​ទៅ​កាន់​អ្នក​ម្ដាយ? (វីដេអូ)

  • 2017-05-14 02:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​ទៅ​ហើយ​ដែល​គេ​ប្រារព្ធ​ទិវា​គុណ​មាតា​នៅ​ក្នុង​ថ្ងៃ​ទី​១១ ឧសភា នេះ​។ តារា​សម្ដែង រតនៈ វិសិដ្ឋ ក៏​មាន​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​មួយ​ចំនួន​ទៅ​កាន់​ម្ដាយ​របស់​លោក​ដែរ​ក្នុង​ថ្ងៃ​នេះ។

សង្ខេប​​ខ្លីៗ​តែ​មាន​ន័យ​គ្រប់​គ្រាន់ រតនៈ វិសិដ្ឋ​ និយាយ​ទៅ​កាន់​អ្នក​ម្ដាយ​ថា៖ "ខ្ញុំ​ជា​កូន មិន​ត្រឹម​តែ​ថ្ងៃ​ហ្នឹង​ទេ​គឺ​រាល់​ថ្ងៃ​យើង​តែង​តែ​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ក្តី​សុខ​ដល់​ពួក​គាត់​ជា​រៀង​រាល់​ថ្ងៃ អីចឹង​បន្ថែម​នៅ​ក្នុង​ថ្ងៃ​នេះ​ផ្ទាល់​ខ្ញុំ​មាន​តែ​ជូន​ពរ​គាត់​ឲ្យ​មាន​សុខភាព​ល្អ និង​ខិត​ខំ​ធ្វើ​អ្វី​ឲ្យ​គាត់​សប្បាយ​ចិត្ត"។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បន្ត​ថា ខ្លួន​​នឹង​ខិត​ខំ​ប្រឹង​ប្រែង​តប​ស្នង​សង​គុណ​ដល់​អ្នក​ម្ដាយ​​ ដែល​ខំ​ចិញ្ចឹម​បី​បាច់​តាំង​ពី​នៅ​តូច​មក​ដល់​ពេល​នេះ៕

អត្ថបទ៖ សុខណា

មតិយោបល់