• 2017-05-11 03:02:40
  • ជីវិតតារា

មិនធ្លាប់ដឹង! សមត្ថភាពសិល្បៈ​ដ៏​អស្ចារ្យរបស់ ​Rey Mysterio

  • 2017-05-11 03:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កីឡាកាស​ដែល​មាន​មាឌ​តូច​តែ​ខ្លឹម​ Rey Mysterio ​ត្រូវ​បាន​​​ទស្សនិកជន​មិន​ថា​ចាស់​ ក្មេង​ស្គាល់​ដោយសារ​ស្រោម​មុខ​ និង​ស្នៀត​​​ប្រយុទ្ធ​​លើ​រេញ​ (619) តទល់​ជាមួយ​​ដៃ​គូ​​ប្រកួត​ផ្សេង​ៗ។

អ្នកគាំទ្រ​ភាគ​ច្រើន​ស្គាល់​ Rey Mysterio ច្បាស់​តែ​នៅ​ក្នុង​វិស័យ​កីឡាកាស​ មិន​សូវ​មាន​អ្នក​ដឹង​ថា​ក្រៅ​ពី​អាជីព​នេះ​ លោក​ក៏​មាន​ទេពកោសល្យ​ខាង​សិល្បៈ​ផង​ដែរ​។ អ្នក​កីឡាកាស​វ័យ​ ៤៣​ឆ្នាំ​រូប​នេះ​ ជា​​បុរស​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​​ជំនាញ​សិល្បៈ​ពេញ​ខ្លួន​ដូច​ជា​ អាច​ច្រៀង​ ​រ៉េប​ និពន្ធ​បទ​ចម្រៀង​ និង​សម្ដែង​ទៀត​ផង​​។

១. តន្ត្រី​ និង​ចម្រៀង​

ក្នុង​ឆ្នាំ​ ២០០៥ Rey បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ "Booyaka 619" ដែល​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​រ៉េប​ Madd One​​ និង​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ នៅ​ពេល​នោះ​ ។

បទ "Booyaka 619"

ស្នាដៃ​ដ៏​ជោគជ័យ​មួយទៀត​ក្នុង​វិស័យ​តន្ត្រី​ និង​ចម្រៀង​របស់​លោក គឺបទ "Crossing Borders" ដែល​មាន​ក្នុង​អាល់ប៊ុម​ចម្រៀង​របស់ WWE​ ដែល​មាន​ឈ្មោះ​ថា​ "WWE Originals"។ យ៉ាង​ណា​មិញ​បទ​ចម្រៀង​របស់ Rey ទាំង​អស់​បាន​ឆ្លុះ​បញ្ចាំង​ពី​ ស្ទាយល៍​របស់​លោក​ ហើយទាំង​សាច់​ភ្លេង​ រួម​ទាំង​ចង្វាក់​គឺ​ពិតជា​មាន​ភាព​អស្ចារ្យ​ ណាស់។​

បទ "Crossing Borders"

២. ការ​សម្ដែង

ទេពកោសល្យ​ដែល​អ្នក​កីឡាកាស​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ គឺ​នៅ​ក្នុង​ភាពយន្ត​មួយ​ដែល​មាន​ចំណង​ជើង​ថា​ "Freddy vs. Jason " ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​​២០០៣​ ដោយអ្នក​ដឹកនាំរឿង​លោក Ronny Yu ។

ក្នុង​រឿង​នេះ Rey បាន​ដើរ​តួជា "តួអង្គ​​បែង​ភាគ" ឫអាច​និយាយ​បាន​ថា​ជា​ "តួជំនួស" ដែល​មាន​បទ​ពិសោធន៍​ និង​ទេពកោសល្យ​ខ្ពស់ក្នុង​ការ​ប្រយុទ្ធ​ដែល​ស្ថិត​ក្នុង​ឈុត​គ្រោះ​ថ្នាក់​។ នៅ​ពេល​នោះ រឿង "Freddy vs. Jason " បាន​ទទួល​ជោគជ័យ​ដ៏​ធំ​​ និង​មាន​វត្តមាន​នៅ Box Office ទៀត​ផង​។

តាមរយៈ​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈរបស់​ម្ចាស់​ស្នៀត​ប្រយុទ្ធ 619 Rey Mysterio រឹត​តែ​ទទួល​ភាព​ល្បី​ល្បាញ​ ហើយ​នេះ​ជា​មោទនភាពដ៏​ធំ​ របស់​លោក​ បើ​ទោះ​ជា​មិន​ប្រឡូក​ពេញទំហឹង​ ដូច​វិស័យ​កីឡាកាសក៏​ដោយ៕​

អត្ថបទ៖ យី សុធារី

មតិយោបល់