- 2017-05-11 05:06:46
- ជីវិតតារា
មួយរឿងនេះ ណា សាឌី ប៊ិះធ្វើខុសបម្រាមឪពុកម្ដាយ (វីដេអូ)
- 2017-05-11 05:06:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយរឿងនេះ ណា សាឌី ប៊ិះធ្វើខុសបម្រាមឪពុកម្ដាយ (វីដេអូ)
ចន្លោះមិនឃើញ
កន្លងមក សាឌី ធ្លាប់ប្រាប់ថា ខ្លួនបានជាប់បម្រាមឪពុកម្ដាយថាមិនឲ្យថតឈុតឱបថើប និងស្និទ្ធស្នាលខ្លាំងជាមួយមនុស្សប្រុសទេ។ តែនាពេលចុងក្រោយនេះនាង បានចូលខ្លួនសម្ដែងរឿងមួយដែលល្បីថាសម្បូរទៅដោយឈុតស្រើបស្រាលទៅវិញ។
"មន្ដស្នេហ៍លេខា" ជាប្រលោមលោកមួយដែលល្បីថាមានស្រើបស្រាលច្រើនគួរសម នឹងត្រូវបានយកមកផលិតជាភាពយន្តភាគ និងកុន។ ក្នុងនោះសាឌី ដែលសម្ដែងតួ អេណា ក៏ជាតួសំខាន់ម្នាក់ដែលត្រូវប៉ះឈុតឱបថើបមួយចំនួនជាមួយតួប្រុសដែរ។
ប៉ុន្តែនាងលើកឡើងថា ៖ “មុនដំបូងខ្ញុំប្រកែកដាច់ខាតថាមិនសម្ដែងតួឱបថើបអីទេ តែក្រោយខ្ញុំបានមើលប៉ារ៉ូលរឿងហើយឃើញថាមានឈុតឱបថើបតិចតួចបំផុត ហើយឈុតស្រើបស្រាលក៏ត្រូវបានកាត់ចោលអស់តាមបម្រាមរបស់ក្រសួងដែរ ទើបខ្ញុំសម្រេចចិត្តសម្ដែង" ។ សាឌី ថ្លែង។
មួយវិញទៀត នាងបន្តថា តួដែលនាងត្រូវស្និទ្ធស្នាលជាមួយគឺ យឹម សម្បត្តិ ដែលនាងអះអាងថារាប់អានដូចបងប្អូនអ៊ីចឹង ដូច្នេះវាមិនមែនជាបញ្ហាធំដុំអ្វីទេ។
ចំណែកខាងម្ដាយនាងវិញ នាងបញ្ជាក់ថា ដំបូងលោកមានការមិនសប្បាយចិត្តដែរ ដែលនាងសម្រេចចិត្តលេងរឿងនេះ។ តែក្រោយពេលដឹងពីដំណើរដើមទងហើយទើបម្តាយនាងប្រកាន់ទោសពៃវិញ។
"ម៉ាក់ខ្ញុំដំបូងគាត់អន់ចិត្តដែរបងតែក្រោយមក ពេលខ្ញុំរឿងដែលខ្ញុំសម្ដែងមើលឃើញថាវាមិនខ្លាំងក្លាទើបគាត់មិនថាអីវិញ" តួអេណា បញ្ជាក់៕